ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ASEAN: សិង្ហបុរី​នឹង​ ដាក់​ទណ្ឌកម្ម​ និង​ការ​ដាក់កម្រិត​សមស្រប​លើ​រុស្ស៊ី

151
ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសសិង្ហបុរី លោក Vivian Balakrishnan បានថ្លែងនៅក្នុង សម័យប្រជុំរដ្ឋសភា នៅពីថ្ងៃចន្ទនេះថា ប្រទេសសិង្ហបុរីនឹងដាក់ «ទណ្ឌកម្ម និងការដាក់កម្រិតសមស្របលើប្រទេសរុស្ស៊ី» ។
លោកបានហៅការឈ្លានពានរបស់រុស្សី ទៅលើប្រទេសអ៊ុយក្រែន ថា «គ្មានការបង្កហេតុ” និងជា «ការរំលោភយ៉ាងច្បាស់លាស់និងធ្ងន់ធ្ងរលើបទដ្ឋានអន្តរជាតិ» ដោយសង្កត់បន្ថែមថាសិង្ហបុរី មានបំណងធ្វើសកម្មភាព រួមជាមួយប្រទេសផ្សេងទៀត ដើម្បីចាត់វិធានការឱ្យបានតឹងរ៉ឹង។
«យើងនឹងដាក់ការត្រួតពិនិត្យការនាំចេញទំនិញដែលអាចត្រូវបាន ប្រើប្រាស់ដោយផ្ទាល់ជាអាវុធ ក្នុងប្រទេសអ៊ុយក្រែន ដើម្បីបង្កគ្រោះថ្នាក់ ឬដើម្បីបង្ក្រាបជនជាតិអ៊ុយក្រែន។ យើងក៏នឹងបិទធនាគារ និងប្រតិបត្តិការហិរញ្ញវត្ថុរបស់រុស្ស៊ីមួយចំនួន» ដោយបញ្ជាក់បន្ថែមថាវិធានការ ជាក់លាក់នៅតែកំពុងដំណើរការ។
លោករដ្ឋមន្រ្តី Balakrishnan បានថ្លែងថា ទណ្ឌកម្មអាចមកជាមួយតម្លៃមួយចំនួន ហើយលោកប្រាប់ ពលរដ្ឋឱ្យត្រៀមខ្លួន ដើម្បីដោះស្រាយជាមួយនឹងផលវិបាក ក្នុងការក្រោកឈរឡើង ដើម្បីផលប្រយោជន៍ជាតិ របស់ប្រទេសសិង្ហបុរី។
លោកបានគូសបញ្ជាក់ថា «យើងមិនអាចទទួលយកប្រទេសមួយវាយប្រហារ ប្រទេសមួយទៀត ដោយគ្មានហេតុផលទេ… ហេតុផលបែបនេះនឹងប្រឆាំងចំពោះភាពស្របច្បាប់ និងបូរណភាពទឹកដីដែល ត្រូវបានទទួលស្គាល់ ជាអន្តរជាតិនៃប្រទេសជាច្រើន រួមទាំងសិង្ហបុរីផងដែរ»។ លោកជំរុញឱ្យរុស្ស៊ីបញ្ឈប់ ការវាយប្រហាររបស់ខ្លួន និងធ្វើការឆ្ពោះទៅរកសន្តិភាព៕
អត្ថបទដែលជាប់ទាក់ទង