ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលនៃដំណើរ ទស្សនកិច្ចផ្លូវការ របស់ លោក ប្រាក់ សុខុន នៅតួកគី

60

ភ្នំពេញ៖ លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋតួកគី។

តបតាមការអញ្ជើញរបស់ ឯកឧត្តម Mevlut çavusoglu រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិន ព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ពីថ្ងៃទី២៦-២៧ ខ កុម្ភៈ ឆ្នាំ២០២២។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Fuat Oktay អនុប្រធានាធិបតីនៃសាធារណរដ្ឋតួកគី។ ភាគីទាំងពីរបានសម្តែងការពេញ ចិត្តយ៉ាងខ្លាំងចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិត្តការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជួបសន្ទនាជាផ្លូវការជាមួយឯកឧត្តម Mevlat çavusoglu ដែល ជាសមភាគី។ រដ្ឋមន្ត្រីទាំងពីរបានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចការងាររបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសតួកគី កាលពីថ្ងៃទី ២០-២១ ខែតុលា ឆ្នាំ២០១៨ ដែលបានបើកទំព័រសករាជថ្មីនៃកិច្ចសហប្រតិបត្តិការយ៉ាងស្វាហាប់ រវាងកម្ពុជា និងតួកគី។

រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ និងបានសម្តែងឆន្ទៈយ៉ាងមុះមុតក្នុងការស្វែងរក ក៏ដូចជាពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ សមស្របទៅនឹងសក្តានុពលនៃប្រទេស ទាំងពីរក្នុងវិស័យពាណិជ្ជកម្ម អប់រំ បណ្ដុះបណ្ដាល សុខាភិបាល វាយនភណ្ឌ ដឹកជញ្ជូន សំណង ថាមពល កសិកម្ម ជួសជុលនិងថែទាំ ទេសចរណ៍ និងការដោះមីន។ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែង នូវសេចក្តីរីករាយចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមក។

រដ្ឋមន្ត្រីទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះលើក ទី៣ សំដៅស្វែងរកសកម្មភាពជាក់ស្ដែងដើម្បីសម្រេចឱ្យបានដល់គោលដៅចំនួន ១ពាន់លានដុល្លារ អាមេរិកនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យស្របតាមសក្តានុពលសេដ្ឋកិច្ចដែលមាននៅក្នុង ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរត្រូវបានលើកទឹកចិត្តតាមរយៈកិច្ចប្រជុំជាញឹកញាប់រវាងធុរកិច្ចជន ជាពិសេស កិច្ចប្រជុំនាពេលថ្មីៗនេះ រវាងគណៈប្រតិភូនៃក្រុមការងារការទូតសេដ្ឋកិច្ចនៃក្រសួង ការបរទេស និងសភាពាណិជ្ជកម្មកម្ពុជា និងសមភាគីតួកគីក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនេះ។

ក្នុងន័យនេះ រដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយលើកទី៣ រវាងក្រសួងការបរទេសទាំងពីរនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏បាន ឯកភាពគា្នបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតសភាបន្ថែមទៀត តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការសភា។

ឯកឧត្តម ប្រាក់ សុខុន បានអបអរសាទរប្រទេសតួកគី ដែលបានផលិតវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងប្រទេស (Turkovac) ប្រកបដោយជោគជ័យ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានកោតសរសើរគ្ន ទៅវិញទៅមកចំពោះជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ និងការបើកប្រទេសរបស់ ខ្លួនឡើងវិញ។ ភាគីទាំងពីរបានប្តេជ្ញាថា នឹងទទួលស្គាល់វិញ្ញាបនបត្រវ៉ាក់សាំងគ្នាទៅវិញទៅមក។

ឯកឧត្តម ប្រាក់ សុខុន បានពាំនាំនូវសេចក្ដីថ្លែងអំណរគុណដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះរដ្ឋាភិបាលតួកគី ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាក្នុងវិស័យជាច្រើន ដូចជា ការ អប់រំ ការថែទាំសុខភាព ជំនួយសង្គ្រោះទឹកជំនន់ និងគម្រោងលំនៅដ្ឋានដែលកំពុងដំណើរការក្រោម កិច្ចសហប្រតិបត្តិការតួកគី និងទីភ្នាក់ងារសម្របសម្រួល (TIKA) នៅស្រុកស្អាង ខេត្តកណ្តាល។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះការបញ្ឈប់បែបបទរដ្ឋបាល ជូនលោក Volkan Ozturk ជាកុងស៊ុលកិត្តិយសថ្មីកម្ពុជា នៅទីក្រុងអ៊ីស្តង់ប៊ុល។

តបតាមសំណូមពររបស់ ឯកឧត្តម ប្រាក់ សុខុន ឯកឧត្តម Mevlút Çavusoglu បានសន្យាផ្តល់ អាហារូបករណ៍បន្ថែមទៀតដល់និស្សិត និងមន្ត្រីរាជការកម្ពុជានៅឆ្នាំនេះ។ ថ្នាក់ដឹកនាំទាំងពីរ បាន វាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងស្ថាប័នអន្តរជាតិ និងបានផ្លាស់ប្ដូរ ទស្សនៈគ្នាអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីកង្វល់រួម។

ឯកឧត្តម Mevlút Çavusoglu បានអបអរសាទរ និងផ្ដល់ការគាំទ្ររបស់ឯកឧត្តមចំពោះកម្ពុជា ដែល បានចាប់ផ្តើមតួនាទីជាប្រធានអាស៊ាន។ តួកគីទន្ទឹងរង់ចាំលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង ដៃគូ សន្ទនារបស់ខ្លួនជាមួយអាស៊ាន។

ឯកឧត្តម ប្រាក់ សុខុន បានអញ្ជើញសមភាគីតួកគីរបស់ឯកឧត្តមមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្រប និងបានទន្ទឹងរង់ចាំដល់ការស្វាគមន៍ ឯកឧត្តម Mevlut çavusoglu នៅកម្ពុជា។

ជំនួបពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយមិត្តភាពដ៏ល្អប្រសើរ ប្រកបដោយការយោគយល់ និងជឿទុកចិត្តគ្នាទៅវិញទៅមក។

និង

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីស្តីពីការចៀសវាងការយក ពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពិធីការ។

ដំណើរទស្សនកិច្ចនេះ ស្របពេលនឹងពិធីបើកសម្ពោធជាផ្លូវការនៃស្ថានទូតឯកអគ្គរាជទូតកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ដោយមានការចូលរួមពី ឥស្សរជនតួកគី ព្រមទាំងសមាជិកអង្គទូត រដ្ឋមន្ត្រីទាំងពីរមានជំនឿថា ការបើកស្ថានទូតប្រចាំ ប្រទេសទាំងពីរ នឹងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឆ្ពោះឡើងមួយកម្រិតទៀត៕

អត្ថបទដែលជាប់ទាក់ទង