ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី អ៊ួន សុវណ្ណារិន្ទ ផ្តល់ថ្នាំ QINGWEN JIAONANG (ថ្នាំផ្តាសាយ) ជូនកម្លាំងប្រជាការពារ សង្កាត់បឹងទំពន់ទី២ និង សង្កាត់ស្ទឹងមានជ័យទី៣

276

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកថ្នាំ LIANHUA QINGWEN JIAONANG (ថ្នាំផ្តាសាយ) និងសាប៊ូ ជាការឩបត្ថម្ភ របស់លោកស្រី អ៊ួន សុវណ្ណារិន្ទ បានផ្តល់ជូនសង្កាត់ និងកម្លាំងប្រជាការពារ សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី២ ចំនួន ៦៥ នាក់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានថ្លែងអំណរគុណ ជូនចំពោះលោកស្រី អ៊ួន សុវណ្ណារិន្ទ ដែរបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់កម្លាំងប្រជាការពារ នាពេលកន្លងមក បន្ទាប់មក លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានធ្វើការកោតសរសើរ ដល់កម្លាំង ប្រជាការពារ សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី២ ដែលបានខិតខំបំពេញការងារ ក៍ដូចជាការចូលរួមប្រចាំការ និង ចុះល្បាតតាមមូលដ្ឋានកន្លងមកបានយ៉ាងសកម្មកន្លងមក ។

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបន្តទៀតថា នេះជាលើកទី៦ ដែលលោកជំទាវ អ៊ួន សុវណ្ណារិន្ទ បានផ្តល់ការឩបត្ថម្ភ នូវថ្នាំប្រភេទ LIANHUA QINGWEN JIAONANG (ជាប្រភេទ ថ្នាំផ្តាសាយ) និងសាប៊ូ ដើម្បីអោយបងប្អូន ប្រជាការពារ សង្កាត់ស្ទឹងមានជ័យទី៣ និង សង្កាត់បឹងទំពន់ទី២ ដើម្បីទុកប្រើប្រាស់ ការពារសុខភាព បំបាត់ជំងឺផ្តាសាយ ក្អក ឬ ក្រដាស ក្តៅខ្លួន ឈឺក្បាល ឈឺបំពង់ក ក្នុងពេលចុះបំពេញការងារ ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអំពាវនាវដល់កម្លាំងប្រជាការពារ ទាំងអស់ពេលដែលចុះបំបេញការងារ ឬចុះរៀបចំសណ្តាប់ធ្នាប់ ត្រូវចេះប្រើកាយវិការ និងពាក្យសំដីសមរម្យទៅលើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង៧ ។ យ៉ាងណាមិញ កម្លាំងប្រជាការពារ យើងត្រូវចេះពីរបៀបធ្វើការក្នុងបរិបទថ្មី និងត្រូវបន្សាំខ្លួនដោយត្រូវចេះរស់នៅតាមគន្លងថ្មីជាមួយកូវីដ-១៩ ប៉ុន្តែត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ជាពិសេសគោរពនូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ដើម្បីខ្លួនយើង គ្រួសារយើង និងប្រទេសជាតិយើង ។

ក្នុងអំណោយនោះដែរ លោកស្រី អ៊ួន សុវណ្ណារិន្ទ ក៏បានឧបត្ថម្ភ ថ្នាំប្រភេទ LIANHUAQINGWEN JIAONANG (ថ្នាំផ្តាសាយ) ចំនួន ២៦០ប្រអប់ និង សាប៊ូលាងដៃ ចំនួន១៣០ដុំ ដោយក្នុង ១ម្នាក់ៗ ទទួលបានថ្នាំព្យាបាលចំនួន ០៤ប្រអប់ និងសាប៊ូ ០២ដុំ ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង