ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឱម យ៉ិនទៀង នឹងចេញលិខិតនាំខ្លួន មន្រ្តីសង្កាត់កោះរ៉ុង ដែលរឹងរួសមិនបានចូលខ្លួន មកបំភ្លឺនៅក្នុងសប្តាហ៍នេះហើយ

258

 

ភ្នំពេញ ៖ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់កាលពីរសៀល ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២២នេះថា ករណីកោះរ៉ុងអង្គភាពACU កំពុងបំពេញការងារស៊ើបអង្កេត ប្រគល់ឲ្យទៅសាលាដំបូងខេត្តព្រះសីហនុ ហើយបានកោះហៅ និងបានស្តាប់ចម្លើយ ជនសង្ស័យមួយចំនួន។ ចំពោះជនសង្ស័យដែលរឹងរួសមិនព្រមចូលខ្លួន មកបំភ្លឺអង្គភាពACU នឹងចេញលិខិតនាំខ្លួននៅក្នុងសប្តាហ៍នេះ។

ការលើកឡើងរបស់ឯកឧត្តម ឱម យ៉ិនទៀង បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៩ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញ នៅទីស្តីការអង្គភាពACU។

កាលពីពេលថ្មីៗកន្លងទៅនេះ អង្គភាពACU បានចេញលិខិតកោះមន្រ្តីសង្កាត់កោះរ៉ុង ជាង១០នាក់ ឲ្យចូលខ្លួនបំភ្លឺសង្ស័យ ពាក់ព័ន្ធនឹងអំពើពុករលួយ។

ករណីបណ្តឹងរបស់ឧកញា ដួង ងៀប វិញ អ្នកនាំពាក្យនៃអង្គភាព ACU អះអាងថានឹងប្រកាសជូនសាធារណជននាពេលក្រោយ។

ក្នុងរបាយការណ៍ កិច្ចប្រជុំកាលពីម្សិលមិញនេះដែរ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានវាយតម្លែខ្ពស់ផងដែរ ចំពោះការចូលរួម ក្នុងការប្រកាសទ្រព្យសម្បត្តិ និងបំណុលសម្រាប់របប២ឆ្នាំ ២០២២។ អង្គភាពACU ទទួលបាន មន្រ្តីមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជា៩៩% សម្រាប់ឆ្នាំ២០២២នេះ ស្មើនឹងជាង១៥០០នាក់។ ក្នុងACU បានទទួលពាក្យបណ្តឹងចំនួន៤៦បណ្តឹង ក្នុងនោះមានបណ្តឹង (អាណមិក) ចំនួន ២៣ ស្មើនឹង៥០%៕

  

 

អត្ថបទដែលជាប់ទាក់ទង