ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារដើមគរនិងផ្សារនាគមាសជាលើកទី៤ ក្រោយពីមានការតាំងលក់យ៉ាងអាណាធិបតេយ្យ

112

ភ្នំពេញ៖ នេះជាលើថ្ងៃទី៤ ហើយនៃយុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារដើមគរនិងផ្សារនាគមាស ក្រោយពីមានការតាំងលក់ ដូរ យ៉ាងអាណាធិបតេយ្យ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីសណ្តាប់ធ្នាប់និងរបៀបរយឃើញថា ល្អប្រសើរឡើងវិញមួយកម្រិតហើយ ក្រោយពីកម្លាំងចម្រុះ ដឹកនាំដោយលោកមាន ចាន់យ៉ាដា ចុះត្រួតពិនិត្យនិងណែនាំ៤ថ្ងៃជាប់ៗគ្នានេះ។

    មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា នៅព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង៦និង៣៥

នាទីលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះ ខណ្ឌទួលគោក និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ប៉ូលីសសណ្តាប់ធ្នាប់រាជធានី , ប៉ូល៏សចរាចរណ៍រាជធានី ចុះពិនិត្យស្ថានភាពផ្លូវ ២១៧, ៣៣៦ និងផ្លូវ ២៣៤ ដែលកន្លងមកបងប្អូនអាជីវករយកចិញ្ចើមផ្លូវ នៅតំបន់ផ្សារដើមគ និងផ្សារនាគមាស លក់ដូរយ៉ាងអាណាធិបតេយ្យ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    លោកមាន ចាន់យ៉ាដា បានបញ្ជាក់ថា ដោយមានគោលការណ៍យ៉ាងម៉ឺងម៉ាត់ពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ កម្លាំងដ៏មុតស្រួចនៃនគរបាលសណ្ដាប់ធ្នាប់ក្រុង គណៈបញ្ជាការខណ្ឌទួលគោក ខណ្ឌចំការមន អាជ្ញាធរសង្កាត់ គណៈកម្មការផ្សារដើមគ និងការចូលរួមរបស់ប្រជាពលរដ្ឋ បានរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ ផ្លូវជុំវិញផ្សារដើមគរកំណាត់ផ្លូវព្រះមុនីរ៉េត និងផ្លូវជុំវិញផ្សារនាគមាស ហើយឃើញថា ក្រោយការរៀបចំបានល្អប្រសើរឡើងវិញហើយដែរ។

   ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១២ កញ្ញា ក៏បានលើកឡើងនិងជម្រុញអោយមានការរៀបចំ សណ្តាប់ធ្នាប់នៅចំណុចផ្លូវព្រះមុនីរ៉េត ជុំវិញផ្សារដើមគរនិងផ្សារនាគមាសដែលបានធ្វើអោយបាត់សណ្តាប់ធ្នាប់ និងធ្វើឲ្យប៉ះពាល់បរិស្ថាន និងស្ទះចរាចរជារៀង រាល់ថ្ងៃនេះដែរ ដោយរដ្ឋបាលរាជធានីកំណត់រយះពេល១០ថ្ងៃត្រូវតែឲ្យស្អាត ហើយបន្ទាប់ទៅត្រូវ ប្រគល់ទីតាំងខាងលើនេះឲ្យទៅអាជ្ញាធរខណ្ឌទួលគោក និងខណ្ឌចំការមនជាអ្នកគ្រប់គ្រង និងធានាថាមិនមានការដាក់លក់ទំនិញលើទ្រូងផ្លូវ ឬចតយានយន្ត បែបអានាធិបតេយ្យបង្កការកកស្ទះចរាចរ ប៉ះពាល់អនាម័យបរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង