បិទស្ទីកឃ័រចំណាំងផ្លាត លើគោយន្តកន្ត្រៃយ៍ចំនួន២១៥គ្រឿង នៅស្រុកឆែប ដេីម្បីការពារករណីគ្រោះថ្នាក់ចរាចរណ៍
ខេត្តព្រះវិហារ៖ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចំនួន ០៤រូប សហការជាមួយ អាជ្ញាធរស្រុកឆែប នគរបាលចរាចរណ៍ស្រុក ស.ស.យ.កស្រុក កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ និងបិទស្ទីកឃ័រចំណាំងផ្លាតលេីគោយន្តកន្ត្រៃ ចំនួន ២១៥គ្រឿង ក្នុងឃុំចំនួន ០២ឃុំ ស្រុកឆែប ដេីម្បីការពារករណីគ្រោះថ្នាក់ចរាចរណ៍។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានមានប្រសាសន៍អោយដឹងថា៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ និងបិទស្ទីកឃ័រចំណាំងផ្លាតលេីគោយន្តកន្ត្រៃ ចំនួន ២១៥គ្រឿង ក្នុងឃុំចំនួន ០២ឃុំ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ២៣០នាក់ ស្រី ៦២នាក់ ដេីម្បីជាការដាស់តឿនដល់អ្នកបើកបរគោយន្តកន្ត្រៃយ៍អោយមានការប្រុងប្រយ័ត្នខ្ពស់ ក៌ដូចជាចែករំលែកនូវចំណេះដឹងបន្ថែមអំពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងរួមចំណែកកាត់បន្ថយលគ្រោះថ្នាក់ចរាចរណ៍អោយស្ថិតមកនៅកម្រិតទាប។ ក្នុងនោះដែរក៏បានផ្សព្វផ្សាយអំពិវិធានសុខាភិបាល 3កុំ 3ការពារ បញ្ហាគ្រឿងញៀន និងជម្ងឺអេដស៍ផងដែរ ក្រុមការងារក៏បានប្រគល់ជូននូវឯកសារផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ជូនដល់ នគរបាលចរាចរណ៍ អាជ្ញាធរ ភូមិ–ឃុំ ដេីម្បីជួយផ្សព្វផ្សាយបន្ត៕