ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ នឹងប្រជុំនៅខែមេសា នាខេត្តសៀមរាប

77

ភ្នំពេញ៖ក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍គ្រោងនឹងបើកការប្រជុំនាខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តមថោងខុនអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ដែលការប្រជុំនឹងធ្វើ
ឡើងពីថ្ងៃទី៨ដល់១០មេសា ។

ឯកឧត្តមបណ្ឌិតថោងខុនរដ្ឋបានកោះហៅបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍អាដែលការប្រជុំនោះគឺនឹងពិភាក្សាគ្នាជុំវិញការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

មូលហេតុចម្បងដែលកម្ពុជាយកខេត្តសៀមរាបធ្វើជាកន្លែងប្រជុំដំបូងនោះដោយសារតែខេត្តនេះជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ។អ្វីដែលពិសេសនោះ
កម្ពុជាក៏នឹងបង្ហាញពីការចេញរត់ភ្លើងគប់គឺភ្លើងអាទិទេពដែលនឹងយកចេញពីប្រសាទអង្គរវត្តនៃខេត្តសៀមរាបតែម្ដង ។

ដែលនេះមានន័យថាភ្លើងគប់នេះបានមកពីបារមីនៃវត្ថុសក្តិសិទ្ធនៃ
ប្រសាទអង្គរវត្តដើម្បីយកទៅរត់នៅគ្រប់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយបន្តរត់ចូលមកក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃបើកសម្ភោធន៍ជាផ្លូវការនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ។
គោលបំណងមួយទៀតគឺកម្ពុជាចង់បង្ហាញជូនដល់ប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ទាំង១១ប្រទេសឲ្យមើលឃើញពីការប្រែប្រួលមុខមាត់ថ្មីនៃហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តសៀមរាប ។

ក្នុងថានៈជាម្ចាស់ផ្ទះកម្ពុជាមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើដើម្បីឲ្យបណ្ដាប្រទេសជាសមាជិកអាស៊ានផ្ដល់ការគាំទ្រដល់ម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ក៏ដូចជាស្នើឲ្យពួកគេជួយផ្ដល់នូវពត៌មានរួមជាមួយបទពិសោធន៍ល្អៗដែលប្រទេសទាំងនោះធ្លាប់ធ្វើជាម្ចាស់ផ្ទះកន្លងមក ។កម្ពុជាគឺជាស្ថាបនិកស៊ីហ្គេមតែកម្ពុជាពុំធ្លាប់ធ្វើជាម្ចាស់ផ្ទញស៊ីហ្គេមឡើយ
ការរៀបចំស៊ីហ្គេមលើកទី៣២នេះប្រសិនបើប្រទេសជាសមាជិកមិនចូលរួមទេនោះវាគឺ
ជាបរាជ័យដូច្នេះកម្ពុជាត្រូវតែថ្នាក់ថ្នមនិងជម្រុញការលើកទឹកចិត្តឲ្យបណ្ដាប្រទេសទាំង១០ក្នុងតំបន់ផ្ដល់ក្ដីគាំទ្រពេញទំហឹងដល់កម្ពុជា ។

ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមលើកទី៣២វ៉ាត់ចំរើនបានលើកឡើងថាកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម
បណ្ឌិតថោងខុនក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ហើយក៏នឹងមានការបង្ហាញការនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម ដោយម្ចាស់ផ្ទះ កម្ពុជា ហើយចេញពីស៊ីហ្គេម របស់កម្ពុជាតទៅ ភ្លេងគោរពទង់ស៊ីហ្គេមនេះនឹងប្រើប្រាស់សម្រាប់ស៊ីហ្គេម ជាបន្តបន្ទាប់
ទៀត។

ក្នុងពេលនោះកម្ពុជាក៏នឹងលើកបង្ហាញនូវការកំណត់ប្រភេទកីឡាមានប៉ុន្មានមានប៉ុន្មានវិញ្ញាសា ដើម្បីផ្តល់ព័ត៌មានជូនអាស៊ាន ហើយក៏នឹងពិភាក្សាគ្នា តស៊ូមតិជាមួយគ្នា ក្នុងការស្នើនូវប្រភេទកីឡាអ្វីខ្លះវិញ្ញាសាអ្វីខ្លះហើយចុងក្រោយគឺម្ចាស់ផ្ទះកម្ពុជាជាអ្នកអនុម័តថាត្រូវទទួលយក ឬមិនទទួលយក។
ឯកឧត្តមវ៉ាត់ចំរើនសង្កត់ធ្ងន់ថាទោះម្ចាស់ផ្ទះកម្ពុជាមានសិទ្ធិក្តីក៏យើងឈរលើស្មារតីសាមគ្គីភាពស្រឡាញ់ក្នុងនាមជាសមាជិកអាស៊ានដូចគ្នាហើយប្រសិនការស្នើសុំលើប្រភេទកីឡាណាមួយដែលកម្ពុជាមានសក្តានុពលតិចតួចក៏យើងត្រូវសម្របសម្រួលដោយឈរលើស្មារតីភាពសាមគ្គីភាព ផ្តល់ភាពកក់ក្តៅ ក្តីសង្ឃឹម ដើម្បីឲ្យកម្ពុជាទទួលបានកិត្តិយស ការស្ងើចសរសើរនៃសមត្ថភាពក្នុងការរៀបចំស៊ីហ្គេម ដើម្បីចារទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូចជាស៊ីហ្គេម ដូចគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង