សមត្ថកិច្ចនគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង័្សយម្នាក់ ក្នុងករណីឃាតកម្ម កាប់ជនរងគ្រោះ រហូតដល់ស្លាប់
បាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង១១និង៣០នាទី នៅចំណុចក្រុម ១៩ភូមិអូរស្រឡៅ ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឃាតកម្ម គិតទុកជាមុន( កាប់ដោយពូថៅ)មួយបានកើតឡើង ដែលករណីនេះបង្កដោយ ជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំមានទីលំនៅក្រុម១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើសកម្មភាព យកពូថៅ កាប់ទៅលើជនរងគ្រោះឈ្មោះឡៅ លុន ភេទប្រុស អាយុ ៤៥ ឆ្នាំមានទីលំនៅក្រុម០៥ ភូមិបែកចានថ្មីសង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលជនរងគ្រោះ ស្លាប់នៅកន្លែងតែម្តង។
ភ្លាមៗនៅបន្ទាប់ពីកេីតហេតុនេះ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំធ្វេីការបង្រ្កាប ដោយឃាត់ខ្លួនជនសង័្សយខាងលេី មកកាន់អធិការដ្ឋាននគរបាលស្រុក ដេីម្បីសាកសួរស្រាវជ្រាវ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាល ស្រុកសង្កែ បានឱ្យដឹងថា មូលហេតុដែល ឈាន ដល់ករណីឃាតកម្មនេះ គឺកាលពីប៉ុន្មានថ្ងៃមុន ជនរងគ្រោះឈ្មោះ ឡៅ លុន ដែលជាបុគ្គលិករបស់ អង្គការចិត្តសង្គម អន្តរវប្បធម៌ កម្មវិធីសុខភាពផ្លូវចិត្តPTOបានអញ្ចេីញទៅជួបជន សង័្សយនេះម្តងមកហេីយ ដេីម្បីសុំឱ្យគាត់ជាឪពុក អនុញ្ញាតឱ្យកូនស្រីបង្កេីតរបស់គាត់ បានទៅសិក្សារៀនសូត្រ ក្នុងអង្គការត្បិតជនសង័្សយនេះ គាត់មានកូនស្រីមួយ អាយុប្រមាណ០៧ឆ្នាំហេីយ តែគាត់មិនព្រមឱ្យកូនស្រីនេះ ចូលរៀនសូត្រ ដូចឪពុកម្តាយដទៃទេ ហេីយការជួបស្នេីសុំនេះ មិនទទួល បានលទ្ធផលនោះទេ។
នៅថ្ងៃកេីតហេតុជនរងគ្រោះបានទៅម្តងទៀត តែគាត់ទៅតែម្នាក់ឯងទេ លុះនិយាយ ដល់រឿង សុំឱ្យជនសង័្សយ ជាឪពុកអនុញ្ញាតឱ្យកូនទៅរៀន សូត្រនៅកន្លែងអង្គការ ក៏ស្រាប់តែជនសង័្សយ ទាញពូថៅដេញកាប់ជនរងគ្រោះ រហូតដល់ស្លាប់នៅក្នុង បរិវេណផ្ទះនោះតែម្តង។
លោកអធិការបន្តថា ជនសង័្សយមានមុខរបរដេីរ ស៊ីឈ្នួលកាប់ស្មៅចំការ ឱ្យគេ ដេីម្បីចិញ្ចឹមជីវិត មានកូនស្រីតូចមួយ នៅក្នុងបន្ទុក ហេីយប្រពន្ធបានលែងលះគ្នា ក្នុងរយៈពេលកន្លងមក ហេីយ។ ជាទូទៅជនសង័្សយរូបនេះគេថា គាត់ជាមនុស្សមាន សតិមិនល្អ ហេីយពេលសាកសួរពីមូលហេតុ ដែលឈានដល់ការ ប្រព្រឹត្តបែបនេះ ជនសង័្សយនិយាយថា ជនរងគ្រោះមកនិយាយ ឱ្យគាត់ព្រមប្រគល់កូនស្រីគាត់ ឱ្យទៅរៀននៅអង្គការ ដែលគាត់យល់ថា នេះជាល្បិចចង់នាំយក កូនស្រីគាត់ចាកចេញ ពីគាត់ទេីបគាត់ប្រព្រឹត្ត បែបនេះទៅ លេី ជនរងគ្រោះ។
នៅពេលនេះសមត្ថកិច្ចនគរបាល បានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង័្សយ រួមនឹងវត្ថុតាងមានពូថៅដងឈេីជាមធ្យោបាយ មកកាន់ការិយាល័យ ជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ក្រោយពេលពិនិត្យ ធ្វេីកោសល្យវិច័យរួច៕