មន្ទីរសាធារណការ ខេត្តព្រះវិហារបអរសាទរខួបលេីកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ”សមភាពយេនឌ័រថ្ងៃនេះ ដេីម្បីចីរភាពនាពេលអនាគត”
ព្រះវិហារ៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនៅថ្ងៃទី ០៤ ខែកុម្ភ: ឆ្នាំ២០២២ នេះបានធ្វើពិធីសំណេះសំណាលជាមួយលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្រ្តីរាជការជាស្រ្តី ដេីម្បីចូលរួមអបអរសាទរខួបលេីកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ“សមភាពយេនឌ័រថ្ងៃនេះ ដេីម្បីចីរភាពនាពេលអនាគត“។
ក្នុងឱកាសនោះ បងប្អូននារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកសំ លាងទ្រី ប្រធានមន្ទីរ លោកអនុប្រធានទាំបី ដែលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនផ្តល់ជាអំណោយ ដល់មន្រ្តីរាជការជាស្រ្តី។ មិនត្រឹមតែប៉ុណ្ណោះ លោកតែងតែផ្តល់ឱកាស និងលេីកកម្ពស់ ផ្តល់ដំបូន្មានល្អៗ ដល់មន្រ្តីរាជការគ្រប់រូប មិនថាក្នុងស្ថានភាពបែបណាក៏ដោយ។
ជាចុងក្រោយបងប្អូននារីក៏បាន សូមប្រសិទ្ធិពរ បវរសួស្តី មហាប្រសើរ ដល់លោកប្រធានមន្ទីរ អនុប្រធានមន្ទីរទាំងបី និងមន្រ្តីរាជនៃមន្ទីរសារធារណការទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យ លើគ្រប់ភារកិច្ចការងារ និងប្រកបដោយ ពុទ្ធពរ បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមចៀសផុតពីជំងឺកូវីដ១៩៕