តុលាការកោះហៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ដើម្បីសាកសួរពីដំណើររឿង ពាក់ព័ន្ធការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតស្នាមមេដៃ
ភ្នំពេញ ៖ តុលាការចេញដីកាកោះហៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសាកសួរពីដំណើររឿង ពាក់ព័ន្ធការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតស្នាមមេដៃឲ្យខូចគុណភាព។
គួរជម្រាបថា គណបក្សបេះដូងជាតិ ដែលមានលោក សៀម ភ្លុក ជាតំណាងស្ថានិក ត្រូវបានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ សម្រេចលុបឈ្មោះ គណបក្សនេះចេញពី បញ្ជីឈ្មោះគណបក្សនយោបាយ។
ការលុបឈ្មោះគណបក្សបេះដូងជាតិចេញពីបញ្ជីឈ្មោះ គណបក្សនេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានបើកសវនការ និងបានប្រកាស សាលដីកាសវនាការជា សាធារណៈ ដោយបិទផ្លូវតវ៉ា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ ចំពោះមូលហេតុដែលឈានដល់ការ សម្រេចលុប ឈ្មោះគណបក្សបេះដូងជាតិចេញពីបញ្ជីឈ្មោះ គណបក្សនេះ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួង មហាផ្ទៃ បានបញ្ជាក់ប្រាប់ បណ្តាញសារព័ត៌មានក្នុង ស្រុកថា គឺដោយសារកន្លងទៅ ក្រសួងមហាផ្ទៃបាន រកឃើញ អំពីភាពមិនប្រក្រតី ក្នុងការប្រមូល ស្នាមមេដៃ ដើម្បីស្នើសុំ ចុះបញ្ជីរបស់គណបក្សបេះដូងជាតិ៕