ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កងយោធពលខេមរភូមិន្ទ បាន សហការបង្ក្រាបបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមបាន ៤៦០លើក និងករណីផ្សេងៗ ២ ២០៣លើក ឃាត់ខ្លួនជនសង្ស័យ ២៨០នាក់

55

ភ្នំពេញ៖ លោកឈុំ សុជាត អ្នកពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៥ខែមីនានេះ បានឲ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានធ្វើម្ចាស់ការ បង្ក្រាបបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមបានចំនួន ១៨៦លើក ឃាត់ខ្លួនជនសង្ស័យបាន ចំនួន២០៨នាក់ ក្នុងនោះរកឃើញជនពាក់ព័ន្ធចំនួន១៨១នាក់ និងវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ។

លោកបន្តថា ទទួល និងដោះស្រាយបណ្ដឹងផ្សេងៗ បានចំនួន៥/៣០នៃបណ្ដឹង និងអនុវត្តដីកាតុលាការ បានចំនួន៩៩ ៤៣៩នដីកា។

កងយោធពលខេមរភូមិន្ទបាន សហការបង្ក្រាប បទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមបាន៤៦០លើក និងករណីផ្សេងៗ ២ ២០៣លើក ឃាត់ខ្លួន ជនសង្ស័យ២៨០នាក់ និងសម្ភារៈផ្សេងៗជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង