និស្សិតមហាវិទ្យាល័យ ស្ថាបត្យកម្ម និង នគរោបនីយវិទ្យាចុះសិក្សាផ្ទាល់ សំណង់ស្ថាបត្យកម្ម ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
ព្រះវិហារ៖ ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២២ ដឹកនាំ ដោយ សាស្រ្តាចារ្យ និងជាព្រឹទ្ធបុរសរង ងួន មុនីសត្យា និងអ្នកគ្រូ ខាត់ ឆវី និង
និស្សិត មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យាថ្នាក់ឆ្នាំទី៣ខ និង៣ច មានចំនួន ២៧ នាក់មកសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្ត និង ប្រវត្តិសំណង់ស្ថាបត្យកម្មក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
ដំណើរសិក្សានេះត្រូវបាននាំផ្លូវ និង ពន្យល់ដោយមន្រ្តីបច្ចេកទេសរបស់ អាជ្ញាធរជាតិព្រះវិហារ។ ដើម្បីទទួលបានបទពិ សោធន៍ និងការអនុវត្តផ្ទាល់របស់និស្សិតលោកសាស្រ្តាចារ្យដឹកនាំបានបែងចែកនិស្សិតជាពីរក្រុម៖ ក្រុមទី១សិក្សានៅប្រាសាទក្រចាប់ និង ក្រុមទី២សិក្សានៅប្រាសាទបេង។
និស្សិតបានសិក្សាលម្អិតទៅលើផ្នែកស្ថាបត្យកម្មជាច្រើនដូចជាការស្រង់ទិន្នន័យរូបភាពមើលកំពស់ មើលពីមុខ ការស្រង់ទិន្នន័យប្លង់រួមប្រាសាទ ការគូរ គំនូសព្រាងរបស់ប្រាសាទ ការពណ៌នាអំពីស្ថានភាពរបស់ប្រាសាទ និង គូរនេត្រាទស្សន៍ពេញលេញ ប្រាសាទឡើងវិញ (គូររូបភាពស្រមើស្រម៉ៃនៃទម្រង់ប្រាសាទដើមឡើងវិញ?)។
ក្រោយពីបានចុះកម្មសិក្សា និស្សិតបានទទួលចំណេះដឹងអំពីប្រវត្តិសាស្ត្រ ប្រវត្តិសំណង់ស្ថាបត្យកម្មរបស់ប្រាសាទ រចនាបទ សំណង់ និងសម្ភារៈសំណង់ដែលយកមកសាង សង់ប្រាសាទទាំងពីរខាងលើផងដែរ៕
សំរិត