ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ឡឺកឺទៀតហើយថ្ងៃនេះ

120

ភ្នំពេញ ៖ ថ្ងៃមួយខ្ញុំបានសួរទៅកាន់ឧ៏ពុកខ្ញុំថា ”អ្វីទៅជាអាពាហ៍ពិពាហ៍នោះ? “គាត់ញឹម ៗ តែមិនព្រមតបឡើយ តែគាត់បែរជានិយាយបែបសោះអង្គើយថា តើឯងធ្លាប់មានសត្រូវឬទេ ?

ខ្ញុំមិនយល់ពីអ្វីឡើយខ្ញុំក៏ដើរចេញ ពីគាត់តែខ្ញុំដឹងថាសំណួររបស់គាត់ ពិតជាមានបង្កប់នូវអ្វីម្យ៉ាង ដែលខ្ញុំមិនទាន់យល់ ។ថ្ងៃមួយដល់ពេលបាយល្ងាចហើយនោះ ឪពុករបស់ខ្ញុំមិនព្រមមកទទួល ទានបាយទេទោះម្ដាយខ្ញុំហៅប៉ុន្មានដង ហើយក៏ដោយព្រោះគាត់ កំពុងតែជក់លេងអុក ជាមួយមិត្តភក្តិគាត់ ។

តឿនច្រើនដងហើយឪពុករបស់ខ្ញុំ នៅតែមិនព្រមមកម្ដាយខ្ញុំ ក៏ទៅយកក្ដារអុកមកទុក លើទូរទើបឪពុកខ្ញុំព្រមចូលមកទទួលទានបាយជុំគ្នា ។ពេលនោះឪពុកខ្ញុំនិយាយមកកាន់ខ្ញុំថា ឯងចង់ដឹងពីសំណួរដែល ឯងសួរថ្ងៃមុនទេ ? ខ្ញុំក៏តបថាចង់ដឹងតើ ? គាត់ក៏និយាយថាតើឯង យល់ពីទង្វើរបស់ម្ដាយឯង មុននេះឬទេ ?
ខ្ញុំក៏តបថាមិនយល់ សូម្បីតែបន្តិចសោះ ។គាត់និយាយថា ”អាពាហ៍ពិពាហ៍វា គឺជាសង្គ្រាមតែមួយគត់ ដែលអ្នកត្រូវដេកជាមួយសត្រូវ របស់អ្នក “ម៉េចយល់ឬនៅ ?

ចម្លើយនេះបានធ្វើឲ្យខ្ញុំនឹង ទៅដល់សំដីចាស់ៗ តែងតែនិយាយលេងថា មនុស្សស្រីទោះបីកើតឆ្នាំអ្វី ក៏ដោយតែបន្ទាប់ពីមានប្ដីទៅគឺ ក្លាយជាឆ្នាំខ្លាទាំងអស់ ។

ឯងត្រូវដឹងថាមនុស្សស្រី គឺជាមេបញ្ជាការដែលផ្ដាច់ការបំផុត ហើយក៏ជាធនាគារដែល យើងដាក់លុយហើយយើងក៏ មិនអាចទៅដកយកវិញបានដែរ ។
គាត់ឃើញខ្ញុំនៅស្ងៀមគាត់បន្តថា ក្រោយពេលរៀបការ គឺឯងត្រូវតែដេកនិងរស់នៅ ជាមួយសត្រូវរបស់ឯងហើយហ្នា ។នោះគឺជាសត្រូវ ដែលឯងលំបាក នឹងតតាំងជាទីបំផុត ៕

អត្ថបទដែលជាប់ទាក់ទង