ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន បង្ហាញការគាំទ្រ ចំពោះកិច្ចចរចាពាក់ព័ន្ធនឹង រោងចក្រនុយក្លេអ៊ែរ របស់អ៊ុយក្រែន

111

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាលោកស្វាគមន៍ ចំពោះកិច្ចចរចាស្ដីពីសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេស អ៊ុយក្រែន ចំពោះមុខការបារម្ភពីការលេចធ្លាយសារធាតុវិទ្យុសកម្ម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។

លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើនៅ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។ នៅក្នុងកិច្ចសន្ទនានោះ លោក ពូទីន ក៏បានចោទប្រកាន់ផងដែរថា ក្រុមអ្នកជាតិនិយមអ៊ុយក្រែន បានធ្វើសកម្មភាព បង្ករឿងនៅឯ រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia)។ លោកបន្ថែមដូច្នេះថា «ការព្យាយាមទម្លាក់កំហុសលើ យោធារុស្ស៊ី ចំពោះហេតុការណ៍ គ្រោះថ្នាក់នេះ គឺជាយុទ្ធនាការឃោសនាដ៏អគតិ»

គួរបញ្ជាក់ថា បើតាមលោក ពូទីន រុស្ស៊ីស្វាគមន៍ចំពោះកិច្ចចរចា ស្ដីពីសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនមែន រោងចក្រនុយក្លេអ៊ែរ ឈ័រណូប៊ីល (Chernobyl) ដែលត្រូវបានស្នើឡើង ដោយអគ្គនាយកទីភ្នាក់ ថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ម៉ារីយ៉ាណូ ក្រូសស៊ី (Rafael Mariano Grossi) នោះទេ៕

អត្ថបទដែលជាប់ទាក់ទង