ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាវាយកូនបាល់ប្រកាស រកមេដាយ៣គ្រឿង ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

77

 

ភ្នំពេញ៖លោកទេពរិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនបាល់កម្ពុជាបានប្រកាសថា នឹងស្វែងរកមេដាយមាស ឲ្យបាន៣គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

លោកបន្កតទៀតថាសហព័ន្ធនឹងទទួលបានកីឡាករកីឡាការិនីខ្មែរអាមេរិក២នាក់បន្ថែមទៀតមកចូលរួមជាមួយសហព័ន្ធវាយកូនបាល់កម្ពុជា ជាពិសេសគឺសមាសភាពកីឡាករចាស់ៗ ដែលមានបទពិសោធនអន្តរជាតិច្រើន ដូចជាកីឡាករ ប៊ុន កេន្នី ជាដើមនោះនឹងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីត្រៀមគោលដៅដ៏ចម្បងនៃការទទួលធ្វើម្ចាស់ផ្ទះ កីឡា ស៊ីហ្គេម ឆ្នាំ២០២៣។

«ជាមួយនឹងការប្រឹងប្រែងរួមគ្នានេះ យ៉ាងហោចណាស់ក៏យើងត្រូវយកមេដាយឲ្យបាន ៣គ្រឿង ដោយក្នុងគោលដៅមេដាយ៣គ្រឿងនេះ គឺឆ្ពោះទៅរកមេដាយមាស១គ្រឿងហើយ។ អត្តពលិកខ្មែររស់នៅអាមេរិក២នាក់ ដែលជាគោលដៅដណ្តើមេដាយមាស ក្នុងស៊ីហ្គេម ២០២៣នោះ គឺពួកគាត់មាន Rangking អន្តរជាតិខ្ពស់»។

ពេលនេះសហព័ន្ធកំពុងបន្តកិច្ចខិតខំបន្ថែមទៀត ចំពោះការអភិវឌ្ឍសមត្ថភាព កីឡាករ កីឡាការិនីក្នុង្ហដីសង្ឃឹមខ្ពស់ថា ប្រភេទកីឡាវាយកូនបាល់កម្ពុជានឹងបង្កើតឱកាសថ្មីមួយ ក្នុងប្រកួតប្រជែងមេដាយជូនជាតិ ពីក្នុងការប្រកួតកម្រិតអន្តរជាតិតំបន់ នាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ។

ជាមួយគ្នានេះ លោកអគ្គលេខាធិការ បានចាត់ទុកថា ការជួយជ្រោមជ្រែងទាំងសម្ភារ ស្មារតី ក៏ដូចជាថវិការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា គឺជារឿងសំខាន់បំផុត ជាពិសេសនៅក្នុងបរិបទជំងឺកូវីដ-១៩នេះ បើមិនមានការគាំទ្រពីក្រសួងអប់រំនោះទេ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាក៏មិនមានឱកាសបានបន្តសកម្មភាពអភិវឌ្ឍបែបនេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង