ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល ផ្ដោតលើការងារសំខាន់ ចំនួនដូចជាការងារ ចាត់តាំងអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាពក្នុងខណ្ឌកំបូល

248

 

ភ្នំពេញ៖នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូលប្រចាំ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល។

សមាសភាពចូលរួមកិច្ចប្រជុំរួមមាន៖ លោក-លោកស្រីអភិបាលរងខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការរងនគរបាលខណ្ឌ គណៈនាយករដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ លោកចៅសង្កាត់ និងស្មៀនទាំង៧សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ លោក-លោកស្រី តំណាងក្រុមហ៊ុន Mizuda លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌកំបូល។

ផ្ដោតលើការងារសំខាន់
១.ការងារចាត់តាំងអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាព,ការងារគ្រប់គ្រងការងារសន្ដិសុខក្នុងមូលដ្ឋានខណ្ឌ,
ការងារសាធារណការ ដឹកជញ្ជូន បរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈមានការងារសម្របសម្រួល និងដោះស្រាយវិវាទមូលដ្ឋាន។
២.ការងារការិយាល័យ,ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍,ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម
៣.បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង