ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈមេធាវីកម្ពុជា សន្យាពង្រឹងស្ត្រី ផ្នែក ច្បាប់ដល់ស្ត្រី ដើម្បីចូលរួមការពារ ស្ដ្រី និងក្មេងស្រី ដែលរងគ្រោះដោយអយុត្ដិធម៏ មិនយកកម្រៃ

86

ភ្នំពេញ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានឱ្យដឹងថា៖ មេធាវីស្ត្រីបាននិងកំពុងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ ពិសេសស្ត្រី និងក្មេងស្រីដែលរងគ្រោះពីការបំពានផ្សេងៗដោយមិនយកកម្រៃនោះឡើយ។ លោកបានបញ្ជាក់ ក្នុងពិធីអបអរ សាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា របស់គណៈមេធាវីកម្ពុជា ដែលធ្វើឡើងក្រោមប្រធានបទមេធាវីស្ត្រីក្នុងបុព្វហេតុឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី កាលពីរសៀលថ្ងៃទី០៨ មីនា ២០២២ នៅស្នាក់ការគណៈមេធាវីកម្ពុជា ។

លោក លី ច័ន្ទតុលា បានបញ្ជាក់ថា មេធាវី ជាស្ដ្រី ចំនួន២៩រូបបានបំពេញការងារ យ៉ាងសកម្មក្នុងការការពារស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយសារ អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរផ្លូវភេទ អំពើរំលោភសេពសន្ថវៈ និងអំពើបំពានសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

លោកបន្ដថា៖ គណៈមេធាវីបានអនុវត្តគោលការណ៍សមភាពយេនឌ័រ លើគ្រប់រចនាសម្ព័ន្ធ និងគ្រប់សកម្មភាពរបស់ខ្លួន តាមរយៈការលើកទឹកចិត្ត និងការផ្តល់ឱកាសដល់នារីក្នុងការចូលរួមទាំងក្នុងវិជ្ជាជីវៈ និងសកម្ម ភាព ព្រមទាំងក្នុងការផ្តល់ឱកាសការងារនៅក្នុងគណៈមេធាវី។ សមិទ្ធផលទាំងអស់របស់គណៈមេធាវី ពិតជាមានការចូលរួមចំណែក យ៉ាងសកម្មពីមេធាវី និងបុគ្គលិកគណៈមេធាវី ជានារីទាំងអស់។

លោកស្រី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាល នៃគណៈមេធាវីកម្ពុជា បានឱ្យដឹងថា មេធាវីជាស្ត្រី បានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី សុខុមាលភាពស្ត្រីនិងកុមារ ក៏ដូចជាប្រជាពលរដ្ឋជាទូទៅ ជាពិសេសការផ្តល់សេវាបានទាន់ពេលវេលា ក្នុងការជួយជនរងគ្រោះដែលជាស្រ្តី ប្រកបដោយគុណភាព ប្រសិទ្ធភា ព និងសមធម៌ ។
លោកស្រីថ្លែងថា៖ គណៈមេធាវីជាស្ត្រីបានជួយលើកកម្ពស់ស្ត្រី និងកុមារដោយមិនគិតពីអាយុ ភេទ ជំនឿ សាសនា និងប្រកាន់បក្សនយោបាយណា មួយឡើយ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង