ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់របស់អាមេរិក ដែលយកការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែន មកមួលបង្កាច់ចិន គឺជា មន្ត្រីនៃគណៈកម្មាធិការសន្តិសុខជាតិ នៃសេតវិមាន

76

ប៉េកាំង៖ នៅថ្ងៃទី២៥ ខែកុម្ភៈ និងថ្ងៃទី២ ខែមីនា កាសែត The New York Times បានចុះផ្សាយព័ត៌មានពីរលើក ដែលសំអាងតាមដំណឹងដែលទម្លាយដោយ «មន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះ របស់សហរដ្ឋអាមេរិក» ថា ភាគីចិន «បានដឹងជាមុនពីផែនការ និងចេតនារបស់ភាគីរុស្ស៊ី ដែលធ្វើប្រតិបត្តិការ យោធានៅអ៊ុយក្រែន» ព្រមទាំងចោទប្រកាន់ថា ភាគីចិនឈរនៅជាមួយ ភាគីរុស្ស៊ីហើយរិះគន់ថា អាមេរិកបង្ករឿងហេតុថែមទៀត ក្នុងស្ថានការណ៍អ៊ុយក្រែន ព្រមទាំងប្រឆាំងអាមេរិក ដែលដាក់ទណ្ឌកម្មទៅលើរុស្ស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានបដិសេធចំពោះដំណឹងខាងលើ ក្នុងសន្និសីទសារព័ត៌មាន រួចហើយ ហើយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ភាគីអាមេរិកបានប្រឌិតព័ត៌មានមិនពិត ដើម្បីមួលបង្កាច់រូបភាពប្រទេសចិន។ អ្នកសារព័ត៌មាននៃកាសែត Global Times បានដំណឹងពីប្រភពព័ត៌មានជាច្រើនថា អ្វីដែលហៅថា «មន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះ» គឺជាមន្ត្រីនៃគណៈកម្មាធិការសន្តិសុខជាតិ នៃសេតវិមានអាមេរិក។

អ្នកសារព័ត៌មាននៃកាសែត Global Times បានរកឃើញថា ការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយតាមទម្រង់ «ទម្លាយព័ត៌មានដោយមន្ត្រីជាន់ខ្ពស់ ដែលមិនបញ្ចេញឈ្មោះ» គឺក្នុងចេតនាធ្វើឱ្យមតិសាធារណៈយល់ច្រឡំ ដែលជាឧបាយកល ដែលភាគីអាមេរិកតែងតែប្រើប្រាស់។ គិតដល់រឿងដែលមានបុគ្គលិកខ្លះ បានអះអាងទៀតនៅ ពេលថ្មីៗកន្លងទៅនេះថា ពិតមែនតែកើតមាន វិបត្តិអ៊ុយក្រែន ក៏ដោយ ក៏ប៉ុន្តែសហរដ្ឋអាមេរិក នៅតែបន្តបង្កើនការវិនិយោគធនធាន នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដដែល ដើម្បីទប់ស្កាត់ឥទ្ធិពល ដែលរីកធំឥតឈប់ឈររបស់ចិន ពោលគឺ ភាគីអាមេរិក ប៉ុនប៉ងបង្វែរទំនាស់លើបញ្ហាអ៊ុយក្រែន ទៅអ្នកដទៃដើម្បីរង់ចាំ ទទួលផលប្រយោជន៍៕

អត្ថបទដែលជាប់ទាក់ទង