គិតត្រឹមខែកញ្ញាឆ្នាំនេះ ទីលានប្រកួត ត្រូវរៀបចំឲ្យ បាន៩៥ភាគរយ
ភ្នំពេញ៖គណៈកម្មការរៀបចំទីលានរបស់ គណៈកម្មាធិការជាតិរៀបចំ ស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) ត្រូវតែខិតខំជម្រុញល្បឿននៃ
ការរៀបចំទីលានប្រកួតឲ្យ បាន៩៥ភាគរយ នាខែកញ្ញាឆ្នាំ២០២២នេះ ដើម្បីឆ្ពោះទៅរៀបចំការប្រកួត កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការរបស់ CAMSOCមានប្រសាសន៍ថា ការរៀបចំទីលាន គឺសហព័ន្ធកីឡាជាតិមានតួនាទីសំខាន់ណាស់ដោយត្រូវ ពិនិត្យឲ្យបានល្អិតល្អន់ ពីទំហំបច្ចេកទេសលើប្រភេទកីឡា របស់ខ្លួនក្រោមកិច្ចសហការជាមួយ គណៈកម្មការរៀបចមទីលានរបស់ CAMSOC ។
ខែកញ្ញាឆ្នាំ២០២២គ្រប់ទីលានទាំងអស់ ត្រូវតែធ្វើឲ្យរួចរាល់៩៥ភាគរយ ហើយនៅដើមឆ្នាំ២០២៣ គ្រប់ទីលានទាំងអស់ ត្រូវតែធ្វើឲ្យ
បានរួចរាល់លុះខែកុម្ភៈ ឬ ខែមីនាឆ្នាំ២០២៣ គឺជាពេលវេលាតុបតែងលម្អ ដាក់សម្ភារៈបច្ចេកទេស ឧបករណ៍បំពងសម្លេង ប្រព័ន្ធភ្លើងជាដើម
ហើយនៅខែមេសាត្រូវតែត្រួត ពិនិត្យមើលឡើងវិញថា តើនៅមានការខ្វះខាតអ្វីខ្លះទៀត ។រាល់ការចំណាយ មានការបន្ថយមែនតែត្រូវថែរក្សាពី ប្រណីតភាព និង ភាពអស្ចារ្យ ។
ពេលវេលាសាងសង់ទីលានមិនមែន ជាក្ដីកង្វល់នោះទេ ព្រោះទីលានប្រកួតត្រូវ បានកំណត់ចំនួន៩០ភាគរយ ហើយគឺនៅសល់តែ២
ឬ៣សហព័ន្ធ (ប្រមាណ១០ភាគរយ)ដែលកំពុងតែពិនិត្យការ សាងសង់និងជួសជុល កែលម្អឡើងវិញ។ អ្វីដែលជាកង្វល់នោះ គឺគុណផលកីឡាករ កីឡាការិនី។ប្រសិនបើបន្ទាប់ពីការវាយ តម្លៃហើយគុណភាពបច្ចេកទេស នៅក្រោម៥០ភាគរយនោះ គឺជាបញ្ហាដែលសាមិសហព័ន្ធត្រូវពិ
និត្យឡើងវិញដើម្បីសម្រួច គោលដៅឲ្យទទួល បានលទ្ធផលល្អ ក្នុងថានៈជាម្ចាស់ផ្ទះ ។
ទីលានសម្រាប់ការប្រកួត កីឡាស៊ីហ្គេមភាគច្រើន ជាទីលានបណ្ដោះអាសន្ន ដែលបន្ទាប់ពីប្រកួតចប់គេនឹងរុះរើវិញ ។មានទីលាន
ក្រៅសាលជាច្រើនដែល បន្ទាប់ពីសាងសង់ នឹងត្រូវរុះរើក្រោយបញ្ចប់ការប្រកួត ។
ឯកឧត្តមវ៉ាត់ ចមរើនបានព្រមានថា យើងត្រូវពិនិត្យលើសមាជិកភាព របស់សហព័ន្ធកីឡាជាតិ ជាមួយសហព័ន្ធអន្តរជាតិ ។ប្រសិន
បើសមាជិកភាពរបស់ សហព័ន្ធកីឡាជាតិ ណាមួយត្រូវបានព្យួរ ឬ លុបចោលដោយ សហព័ន្ធអន្តរជាតិនោះ មានន័យថាសហព័ន្ធនោះមិនអាច
រៀបចំស៊ីហ្គេម ឆ្នាំ២០២៣បានឡើយ ។ហេតុនេះ ទាំងអស់គ្នាត្រូវពិនិត្យមើល នូវអ្វីដែលជាលក្ខខ័ណ្ឌ តម្រូវរបស់សហព័ន្ធអន្តរជាតិ និងលក្ខខណ្ឌ តម្រូវរបស់ម្ចាស់ផ្ទះ។
សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះ កម្ពុជាបានកំណត់ទីលាន តាមគោលដៅចំនួន៦ គឺរាជធានីភ្នំពេញ សៀមរាប កំពត កែប
ខេត្តព្រះសីហនុ និង ទីលានជិះសេះនៅភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ ៕