ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង កំពុងធ្វើតេស្ដ លើប្រព័ន្ធមីស៊ីល ICBM

89

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថាការធ្វើតេស្ដមីស៊ីលចំនួន ២លើករបស់កូរ៉េខាងជើង កាលពីពេលថ្មីៗនេះ គឺជាការធ្វើតេស្ដប្រព័ន្ធ មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ថ្មីមួយ នៅចំពោះមុខការបារម្ភថា ទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដ អាវុធនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។

បើតាមការអះអាង របស់កូរ៉េខាងជើងផ្ទាល់, ការធ្វើតេស្ដអាវុធកាលពីថ្ងៃទី២៦ ខែកុម្ភៈ និងកាលពីថ្ងៃទី៤ ខែមីនា កន្លងទៅនេះ គឺផ្ដោតសំខាន់ការអភិវឌ្ឍ ប្រព័ន្ធផ្កាយរណបស៊ើបការណ៍។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់អាមេរិកដដែល បានបញ្ជាក់ថា តាមរយៈការវិភាគ ការធ្វើតេស្ដទាំង ២លើកនេះមានជាប់ ពាក់ព័ន្ធនឹងប្រព័ន្ធមីស៊ីល បាលិស្ទីគ ICBM ថ្មីមួយ ដែលទីក្រុងព្យុយ៉ាងធ្លាប់ បានសម្ញែងនៅ ក្នុងព្យុហយាត្រាយោធាមួយ កាលពីខែតុលា ឆ្នាំ២០២០។

មន្ត្រីអាមេរិករូបនេះក៏បានសន្និដ្ឋានដែរថា កូរ៉េខាងជើង អាចនឹងធ្វើតេស្ដមីស៊ីល ICBM ក្នុងពេលអនាគតដ៏ខ្លី តាមរយៈការបំភ័ន្តថា វាជាការធ្វើតេស្ដបាញ់ ផ្កាយរណប ឬការអភិវឌ្ឍទីអវកាស។

គួរបញ្ជាក់ថា កូរ៉េខាងជើងមិនធ្លាប់បានធ្វើតេស្ដមីស៊ីល ICBM ឬអាវុធនុយក្លេអ៊ែរឡើយ ចាប់តាំងពីឆ្នាំ២០១៧មក។ ប៉ុន្តែនៅក្នុងឆ្នាំ២០២២នេះ, ព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីល ឬអាវុធចំនួន ៩លើកមកហើយ ក្នុងនោះការធ្វើតេស្ដចុងក្រោយគេបំផុត គឺធ្វើឡើងកាលពីថ្ងៃទី៤ ខែមីនា៕

អត្ថបទដែលជាប់ទាក់ទង