គំនិតឡឺកឺ ៖ ជឿឬទេថាស្រីស្អាត អាចបំបែកមិត្តភាពបាន ?
ភ្នំពេញ ៖ ជឿឬក៏មិជឿឥឡូវនេះថា លើលោកនេះមានតែស្រីស្អាតទេ ដែលអាចបំបែកបំបាក់មិត្តភាព បានទោះបីមានឧទាហរណ៍ មិនសូវជា
ច្រើនអំពីរឿងនេះ ក៏ពិតមែនតែនៅក្នុងតថពិត នៃជីវិតបើយើងថ្វើការកត់សម្គាល់ រាល់ថ្ងៃនោះវាពិតជាដូច្នោះមែន ។
នៅក្នុងជីវិតពិតរបស់មនុស្សម្នាក់ៗ ប្រសិនបើគេសង្កេតពីខ្លួនគេ ហើយធ្វើការកត់ចំណាំរាល់ថ្ងៃនោះ នឹងដឹងថាមានអ្វីប្លែកហើយ ។
ពេលនេះយើងលើ់កយកមក និទានតែពីរឿងភ្នែកបានហើយ ។
តើអ្នកមានបានដឹងពីទំនាក់ទំនង រវាងភ្នែកទាំងគូរទេ? ពួកវាមិនដែលមើលគ្នាវាទេ។ ក៏ប៉ុន្តែវាព្រិចជាមួយគ្នា វាកម្រើកជាមួយ គ្នា វាយំជាមួយគ្នា វាមើលជា មួយគ្នា វាដេកដោយបិទជាមួយគ្នា។តែប៉ុណ្ណេះយើងអាចដឹងហើយថា វាមានចំណងទាក់ទងគ្នា ជ្រាលជ្រៅណាស់។
ក៏ប៉ុន្តែបើពេលវាបានឃើញស្រីស្អាត អាមួយញាក់តែអាមួយទៀត អត់ញាក់ទេ។អាមួយញាក់ រីឯអាមួយមិនញាក់នេះ បានបង្ហាញថា
វាគ្មានភាពស្មោះត្រង់ ជាមួយគ្នាឡើយ គឺមានន័យថាស្រីស្អាត អាចបំបែកបំបាក់ទំនាក់ទំនងល្អ យ៉ាងណាក៏បានដែរ។
អញ្ចឹងសូមកុំជឿថា លើលោកនេះគ្មានអ្វីៗ អាចបំបែកមិត្តភាពបាន ឲ្យសោះតាមពិតរឿងស្រីស្អាតនេះ មានប្រវត្តិច្រើនណាស់ដែល
បង្កឲ្យមិត្តភាពក្លាយ ជាសត្រូវរហូតមាន អ្នកខ្លះជាប់គុក ដោយសារស្រីស្អាត មេដឹកនាំជំនាន់មុនៗ ខ្លះក៏លះបង់ដី ដើម្បីស្រីស្អាត ហេតុនេះសូម
ប្រុងប្រយ័ត្នចំពោះស្រីស្អាត ឲ្យមែនទែន ហ្នា ៕