ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចម្រុះ CHARLIE21 ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេត ករណីឃាត.កម្មទៅលើកុមារអាយុ ៧ឆ្នាំ

41

 

បន្ទាយមានជ័យ ៖ អង្គភាពការពារកុមារ (CPU) នៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រុមការងារចម្រុះ CHARLIE21 ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេត ករណីឃាតកម្មទៅលើកុមារអាយុ ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត។

កាលពីថ្ងៃទី៩ ខែមីនា វេលាម៉ោង៦ និង៥០នាទីព្រឹក ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់បានធ្វើ ដំណើរចេញពីផ្ទះ ឆ្ពោះទៅសាលារៀន។ នៅម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ឪពុករបស់ក្មេងស្រីនេះ បានរាយការណ៍ថា មិនឃើញក្មេងស្រីនេះ ត្រឡប់មកផ្ទះវិញ។

មន្ត្រីនគរបាលមូលដ្ឋាន បានទៅពិនិត្យបញ្ជីវត្តមានរបស់ក្មេងស្រីរងគ្រោះនៅសាលា ហើយបានឃើញថា ក្មេងស្រីនេះមិនមានវត្តមានចូលរៀនទេ នៅពេលព្រឹក ក្នុងថ្ងៃកើតហេតុ។
មន្ត្រីនគរបាលមូលដ្ឋាន រួមជាមួយអ្នកភូមិបានចាប់ផ្តើម ស្វែងរកកុមាររងគ្រោះ។ នៅវេលាម៉ោង១០ និង៣០នាទីយប់ សាកសពរបស់ក្មេងស្រី ត្រូវបានគេរកឃើញ ដោយកត់សម្គាល់ថា មានការប៉ុន.ប៉ងក.ប់លាក់បាំងសាកសព។

អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយបានបញ្ជូនក្រុមការងារ ស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) ទៅកន្លែងកើតហេតុ។ ការពិនិត្យកោសល្យវិច័យ និងការពិនិត្យកន្លែងកើតហេតុ ត្រូវបានធ្វើឡើង ហើយជាលទ្ធផល ក្រុមការងារចម្រុះ CHARLIE22 ក៏ត្រូវបានបង្កើតឡើង ដោយមានកិច្ចសហប្រតិបត្តិការ រវាងអង្គភាពការពារកុមារ (CPU), ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា, ក្រសួងមហាផ្ទៃ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត។

ក្រុមការងារចម្រុះនេះ គឺថិតក្រោមការដឹកនាំរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។ “ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបំពេញភារកិច្ ចបានយ៉ាងល្អត្រឹមត្រូវ ក្នុងការស៊ើបសួរពត៌មានបឋម និងការការពារ កន្លែងកើតហេតុ ដូច្នេះធ្វើឲ្យមន្ត្រីជំនាញកោសល្យវិច័យ អាចប្រមូលភស្តុតាង សំខាន់ៗបានជាច្រើន។” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានលើកឡើង។

បេសកកម្មនេះ នៅមានសំណួរជាច្រើន ដែលយើងមិនទាន់មានចម្លើយ ប៉ុន្តែខ្ញុំជឿជាក់ថា ក្រុមការងារចម្រុះ នឹងស្វែងរកចម្លើយទាំងឡាយ ពាក់ព័ន្ធទៅនឹងសកម្មភាព ដែលបានកើតឡើង ទៅលើក្មេងស្រីរងគ្រោះនេះ។ ខ្ញុំសូមស្នើសុំដល់មហាជនទាំងអស់គ្នា ប្រសិនបើមានពត៌មាន ឬបានឃើញជនរងគ្រោះពេលកំពុងដើរទៅសាលា សូមផ្តល់ពត៌មាននេះ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឬអង្គភាពការពារកុមារ (CPU)។

អត្ថបទដែលជាប់ទាក់ទង