លោក Trump អះអាងថា ជនជាតិអាមេរិក “គួរតែភ័យខ្លាច” នៃសង្គ្រាមនុយក្លេអ៊ែរជាមួយរុស្ស៊ី
បរទេស៖ បើតាមប្រភពពីសារព័ត៌មានRT បានឲ្យដឹងថា អតីតប្រធានាធិបតីរូបនេះ បាននិយាយអំពី ការភ័យខ្លាចរបស់គាត់ អំពីស្ថានភាពដែល អាចកើនឡើងនៅក្នុងអ៊ុយក្រែន ខណៈដែលអង្គការណាតូ ដែលគាំទ្រ ដោយសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្ររបស់ខ្លួន ចំពេលមានជម្លោះដែលកំពុងបន្តរបស់រុស្ស៊ីជាមួយប្រទេសជិតខាង។
ថ្លែងនៅក្នុងកម្មវិធី Full Send Podcast កាលពីថ្ងៃពុធ លោក Trump បានអះអាងថា ជនជាតិអាមេរិក “គួរតែភ័យខ្លាច ពីព្រោះយើងមាន មនុស្សអសមត្ថភាពកំពុងធ្ វើដំណើរទៅកាន់ប្រទេសរបស់យើង”។
លោកទទួលស្គាល់ថារុស្ស៊ីពិត ជាមហាអំណាចនុយក្លេអ៊ែរ លោក Trump បានរំឭកអ្នកស្តាប់ថា អាមេរិកក៏មានសមត្ថភាពស្រដៀងគ្នាដែលអាចរារាំងការឈ្លានពានពីក្រុងម៉ូស្គូ។ ទោះយ៉ាងណាក៏ដោយ គាត់បានសារភាពថាមាន “ឱកាស” ដែលអាចកើត មានសង្គ្រាមលោក ដោយសារភាពតានតឹង នាពេលបច្ចុប្បន្ន។