គំនិតឡឺកឺ ៖ អៀនខ្មាសខុស និង មោទនភាពខុស
ភ្នំពេញ ៖ មនុស្សយើងមានចិត្តរញ៉េសញ៉ៃណាស់ គឺរញ៉េរញ៉ៃរហូត មិនឲ្យតម្លៃខ្លួនឯង មិនមានមោទនភាព ចំពោះអ្វីដែលខ្លួនមានពិសេសមាន
ចរឹកចេះតែសម្លឹងមើលមេឃ ដោយមិនព្រនមើលមកដីខ្លះ ដើម្បីឲ្យដឹងថានៅខាងក្រោមខ្លួន មានអ្វីខ្លះនោះឡើយ ។
អ្នកខ្លះជិះឡានចាស់របស់ខ្លួនឯង បែរជាមានអារម្មណ៍ថាខ្មាសគេ តែគេបែរជាខំញញឹមបិទមាត់ មិនជិតនៅពេលដែល ខ្លួនកំពុងតែជិះឡានថ្មី ដែលខ្ចីគេទៅវិញ ។
ខ្លះទៀតរស់នៅក្នុងផ្ទះសាមញ្ញធម្មតារបស់ខ្លួន តែមិនមានជំពាក់អ្នកណាសោះ នោះបែរជាមិនហ៊ានអួតតែដល់ ពេលបានវិឡាជំពាក់ ដោយខ្ចីលុយធនាគារ យកមកបង់ឲ្យគេហើយខ្លួនសង ១០ឆ្នាំក៏សង មិនរួចផុស(Post) បង្អួតគេផ្អើលពេញ Facebookដើម្បីឲ្យគេសរសើរថាខ្លួន ជាអ្នកមាន ។
ជាមនុស្សប្រុសស្មោះត្រង់ ស្មោះប្រពន្ធ ចេះជួយការងារផ្ទះ បែរជាអត់ហ៊ានអួតប្រាប់គេ ខ្លាចគេដៀលថា ខ្លួនជាប្រុសល្ងង់ ឯពេលមានស្រីជំពាក់ វាក់វិនរហូតប្រពន្ធហូរទឹកភ្នែក រាល់ថ្ងៃ បែរជាអួតថា ខ្លួនឯងជាមនុស្សអស្ចារ្យ ទៅវិញ។
មានចំណូលសមរម្យ បានពីញើសឈាមខ្លួនឯង មិនសប្បាយចិត្ត បែរជាទៅស្ងើចសរសើរ អ្នកមានលុយដែលមិនដឹងថា បានពីប្រភពណាមកទៅវិញ។
ពេលរើសសំរាមមានអារម្មណ៍ថា ដូចជាខ្មាសគេខ្លាំងណាស់ ឯពេលបោះសំរាមគ្មានរបៀប អត់មានអារម្មណ៍ ខ្មាសអៀនក្នុងចិត្ត សូម្បីតែបន្តិច។ល។ និង។ល។ តើនេះជាសេចក្ដីអៀនខ្មាស ឬ មោទនភាពចុះ សួរតែប៉ុណ្ណឹងទេបាទ ៕