ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លើកនេះយុគ យក្សគីលអាចដណ្ដើមជ័យជំនះបានឬទេ ?

336

​ភ្នំពេញ:លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៥កញ្ញាអ្នកប្រដាល់កម្ពុជាយុគ យក្សគីលក្លិបកងចក្ររាជសីហ៍ ត្រូវបានដាក់ឲ្យប្រកួតជាមួយ អ្នកប្រដាល់អ៊ីរ៉ង់ហូសេន ណាហ្សារី(Hosein Nazari)ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម ។

​អតីតកាលរបស់យក្សគីល និង បច្ចុប្បន្នកាលរបស់យក្សគីលមិនអស្ចារ្យឡើយតែនៅលើសង្វៀនគេចូលចិត្ត បង្ហាញកាយវិការចំអកដាក់គូប្រកួតណាស់មិនតែប៉ុណ្ណោះគេក៏ចូលចិត្តវាយបន្ថែមលើគូប្រកួតដែរ ។ តាំងពីលេចមុខមកវិញ នោះការប្រកួតភាគច្រើនយក្សគីលតែងតែជួបបរាជ័យច្រើនជាងឈ្នះ ។

​អ្នកប្រដាល់កម្ពុជារូបនេះកណ្ដាប់ដៃគេធ្ងន់គ្រាន់បើតែប្រសិនគូប្រកួតសម្រុកខ្លាំងនោះកម្លាំងគេឆាប់ធ្លាក់ចុះណាស់ ។គេមានប្រវត្តិប្រកួតចំនួន១០៣ដង ឈ្នះ៧១ដង និងចាញ់៣២ដង ។

​ចំពោះហូសេនវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងហើយតែការប្រកួតចុងក្រោយរបស់គេត្រូវអ្នកប្រដាល់កម្ពុជាឯម ឡេងលីក្លិបថ្មគោលពោធិ៍សែនជ័យវាយឲ្យសន្លប់នៅទឹកទី១ ។អ្នកប្រដាល់អ៊ីរ៉ង់រូបនេះមានប្រវត្តិប្រកួត ចំនួន៣៧ដង ឈ្នះ២៦ដង និងចាញ់១១ដង ។ជំនួបមួយនេះមិនដឹងថានរណាជួបសំណាងល្អនោះទេ ។

​ឈឿន ឆៃដែនក្លិបនិរោធន៍មានជ័យត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នលកប្រដាល់ថៃយ៉ត ភីត(Yorth Phit) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

​ឆៃដែនមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៩ដង និងចាញ់១០ដង ។ ចំពោះយ៉ត ភីតវិញគេឧស្សាហ៍មកប្រកួត នៅស្រុកខ្មែរណាស់គេជាអ្នកខ្លាំងមួយរូបដែលមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៧៣ដង និងចាញ់១៥ដង ។ នេះជាការប្រកួតដ៏តឹងតែងមួយ ដែលទាំងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាជាមិនខាន ។

​ចំពោះការប្រកួតវិកជុំរវាងអ្នកប្រដាល់រួមជាតិឆ្ពោះទៅដណ្ដើមប្រាក់លានរបស់ហ្គេនស្ប៊ើកវិញនោះមាស សុជាតិក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយង៉ែត រដ្ឋាក្លិបតាព្រហ្មមានជ័យ ។

​សុជាតិ ២ ប្រកួតរបស់គេឈ្នះទាំង២ប្រកួត ឯ ង៉ែត រដ្ឋាវិញ២ប្រកួតរបស់គេឈ្នះបានមួយប្រកួត និងអវត្តមានមួយប្រកួត ។ការប្រកួតនេះទំនងជាមាស សុជាតិមានឱកាសឈ្នះច្រើនជាងហើយ ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរហ៊ឹម សារ៉ាន់សមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយអ៊ុំ វណ្ណេតក្លិបការិយាល័យទី៥ កងទ័ពជើងគោក ។

​សារ៉ាន ២ ប្រកួតរបស់គេចាញ់ទាំង២ប្រកួត ឯវណ្ណេតវិញ២ប្រកួតរបស់គេឈ្នះមួយប្រកួតចាញ់មួយប្រកួតចំពោះការប្រកួតមួយនេះគេជឿថាវណ្ណេតនឹងឈ្នះ សារ៉ាន់ហើយអាចឈ្នះមុនទឹកទី៥ទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង