ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យល់ដឹងពី ការប្រើប្រាស់ គំនូសសញ្ញា និងបង្គោលសញ្ញាចរាចរណ៍ នៅតាមដងផ្លូវ

47

 

១. គំនូសសញ្ញាទោលជាប់ បែងចែកទិសចរាចរណ៍ (SINGLE YELLOW SOLID LINE)៖ គំនូសសញ្ញាទោលជាប់ ពណ៌លឿង តាមបណ្ដោយទ្រូងផ្លូវ ប្រើសម្រាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរណ៍ផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញានេះ ប្រើលើផ្លូវដែលមានចរាចរណ៍ធម្មតា។

២. គំនូសសញ្ញាកំណត់ជាយផ្លូវ (EDGE LINE)៖ គំនូសសញ្ញាជាប់ទោលពណ៌ស តាមបណ្ដោយជាយផ្លូវ ប្រើសម្រាប់កំណត់ជាយផ្លូវឱ្យយានជំនិះធ្វើចរាចរណ៍។

៣. បង្គោលសញ្ញាផ្លូវកោង (កោងគ្រោះថ្នាក់) GUIDE POST (AT DENGEROUS CURVE)៖ បង្គោលសញ្ញានេះ ប្រើសម្រាប់បង្ហាញ អ្នកបើកបរឱ្យដឹងពីផ្លូវកោងគ្រោះថ្នាក់ ដោយចុះឡើងចំណោត ឬមាត់ជ្រោះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទទួលបាននូវសុខសុវត្ថិភាពល្អ។ ជាមួយគ្នានេះដែរ ស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍លើបញ្ហាផ្លូវថ្នល់ដែលត្រូវជួសជុលថែទាំ ក៏ដូចជាករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ផ្លាកសញ្ញា ឬបង្គោលសញ្ញាមានការបាក់បែក ដោយរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង