ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងUSAID ព្រៃឡង់បៃតង និង រៀបចំវេទិកា ស្តីពីភាពស្របច្បាប់ នៃការគ្រប់គ្រងសហគមន៍ព្រៃឈើ

81

កំពង់ធំ៖ មន្ត្រីគម្រោងUSAID ព្រៃឡង់បៃតង បានឱ្យដឹងនៅល្ងាច ថ្ងៃ១៤ ខែខមីនា ឆ្នាំ២០២២ថា៖ សហគមន៍ព្រៃឈើប្រឈមនឹងបញ្ហាជាច្រើន ហើយការកាប់រានដីព្រៃ គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយ ក្នុងចំណោមបញ្ហាជាច្រើន។ សម្រាប់ករណីកាប់រានដីព្រៃខ្លះ ត្រូវបានរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានដោះស្រាយ ឯសំណុំរឿងធំៗ ត្រូវបានប្តឹងទៅតុលាការ។ ដោយសារសមាជិកសហគមន៍ព្រៃឈើ មិនបានយល់ច្បាស់ អំពីប្រព័ន្ធច្បាប់ ក្នុងករណីខ្លះ ពួកគេត្រូវបានប្តឹងបកដោយ ជនល្មើសដោយសារតែការអន្តរាគមន៍របស់ពួកគេ។

គម្រោងUSAID ព្រៃឡង់បៃតង បានផ្តល់ជំនួយដល់អង្គការ RECOFTC ដើម្បីធ្វើវេទិកា ស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើក្នុង ខេត្តកំពង់ធំ ដោយមានការចូលរួម ពីអ្នកពាក់ព័ន្ធជាច្រើន រួមមានរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត ការិយាល័យព្រះរាជអាជ្ញា តុលាការខេត្ត អាជ្ញាធរប្រចាំតំបន់ គណៈកម្មាធិការគ្រប់គ្រងព្រៃឈើសហគមន៍ និងដៃគូអង្គការក្រៅរដ្ឋាភិបាល។ វេទិការនេះនិងមានការចូលរួមពី អភិបាលរងខេត្តកំពង់ធំ លោក ព្រីម រដ្ឋា ជាអធិបតីក្នុងវេទិការនេះផងដែរ។

វេទិកាពហុភាគីនេះបានផ្តល់ឱកាស សម្រាប់អ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីយល់ច្បាស់អំពីបទប្បញ្ញត្តិច្បាប់ ទាក់ទងនឹងការគ្រប់គ្រងព្រៃឈើសហគមន៍ ពិភាក្សាអំពីបញ្ហាប្រឈម ដែលសហគមន៍ព្រៃឈើកំពុងជួបប្រទៈ និងកំណត់យុទ្ធសាស្ត្រ ដើម្បីទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយបញ្ហាប្រឈមទាំងនោះ។
វេទិកានេះបានផ្តល់ឱ្យសមាជិកសហគមន៍ព្រៃឈើ នូវចំណេះដឹងដែលមូលដ្ឋាន ដ៏រឹងមាំអំពីអ្វីដែលត្រូវធ្វើ នៅពេលពួកគេជួបជនល្មើសធ្វើសកម្មភាពខុសច្បាប់ វត្ថុតាងប្រភេទណាដែល ត្រូវប្រមូលមុនពេល ស្នើសុំការគាំទ្រពីរដ្ឋបាលព្រៃឈើ និងនីតិវិធីចាំបាច់ សម្រាប់ដាក់លិខិតបណ្តឹងទៅតុលាការ។ លទ្ធផលសំខាន់មួយទៀតនៃវេទិកានេះគឺថា ព្រះរាជអាជ្ញាបាន ប្ដេជ្ញាពិនិត្យលើករណី ជាក់លាក់មួយចំនួន ដែលបានលើកឡើង នៅក្នុងវេទិកាដោយ សមាជិកសហគមន៍ព្រៃឈើ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង