ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ស្លាប់ ៤​នាក់ របួស​៨​នាក់

69


​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៨​លើក​(​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់ ៨​នាក់​(​ស្រី​៣​នាក់​) មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៩​នាក់ (​យប់​៤​លើក​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​ធុន​តូច ៥​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ២​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​១​នាក់​), ស្រវឹង ១​លើក និង​ប្រជែង ១​លើក​(​ស្លាប់​១​នាក់​) ។​​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៤​លើក ផ្លូវ​ខេត្ត ៤​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន រថយន្ត​តូច ៦​លើក រថយន្ត​ធំ ២​លើក ។​​ខេត្ត​-​រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ស្ពឺ ១​លើក ស្លាប់​១​នាក់​, កណ្តាល ១​លើក ស្លាប់​១​នាក់ និង​ខេត្តក្រចេះ ២​លើក ស្លាប់​២​នាក់​(​ស្រី​១​នាក់​) របួស​២​នាក់​(​ស្រី​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរផ្លូវគោក​រយៈពេល​១៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-១៣ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១០៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤៩​នាក់ របួស​សរុប ១៤៣​នាក់ របួសធ្ងន់ ១០៦​នាក់ របួសស្រាល ៣៧​នាក់ ៕

អត្ថបទដែលជាប់ទាក់ទង