ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ កីឡាការិនីដែលចូលនិវត្តន៍ ស្ដាយមិនបានចូលរួម ស៊ីហ្គេមឆ្នាំ២០២៣

57

ភ្នំពេញ៖ក្នុងខណៈដែលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជាកាន់តែឈានមកកៀកនោះ កីឡាករកីឡាការិនីវ៍យចាស់ដែល
ចូលនិវត្តន៍នោះបានសម្ដែង នូវការសោកស្ដាយ ដោយសារតែពួកគេហួសពីវ័យដែលត្រូវចូលរួម ។

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បណ្ដាអតីតកីឡាករ កីឡាការិនីដែល
ធ្លាប់មានថ្វីដៃ ជនជាតិនិងកីឡាករ កីឡាការិនីដែលមានគុណបំណាច់ ចំពោះគ្រួសារកីឡាយើង នៅតែផ្ដល់ឪិកាសឲ្យគេបានចូលរួមក្នុងព្រឹត្តិ
ការណ៍ជាប្រវត្តិសាស្រ្តនេះ ។

កីឡាការិនីប៉េតង់កែ ឡេង កីឡាករប៉េតង់សុខ ចាន់មៀនដែលសុទ្ធតែជាអ្នក ធ្លាប់ប្រជែងបានមេដាយមាស ជូនជាតិនោះយើងមិន
ដែលបំភ្លេចពួកគេនោះទេ។ អតីតកីឡាការិនីតេក្វាន់ដូWT (World Taekwondo)ក៏គេនៅតែជាបបុគ្គល សំខាន់ក្នុកីឡាដែរ។ សូម្បីតែអតីតព្រឹទ្ធា
ចារ្យកីឡាដែលនៅសេសសល់ ពីជំនាន់មុនក៏យើងនៅ តែចាត់ទុកពួកគាត់ជាធនធាន កីឡាដ៏សំខាន់សម្រាប់ អ្នកជំនាន់ក្រោយដែរ ។

ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា នៃក្រសួងអប់រំយុវជននិងកីឡា ក៏បានអះអាងស្រដៀងគ្នាដែរថា យើងមិនដែលបំភ្លេចអ្នក
នៅក្នុងគ្រួសាកីឡាឡើយនេះ វាជាគំរូមួយដែលយើងធ្វើឡើង សម្រាប់ទុកឲ្យអ្នកជំនាន់ ក្រោយយកតម្រាប់តាម ។
ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងថានៈជាស្ថាបនិកម្នាក់
ដែលបានចូលរួមបង្កើត ព្រឹត្តិ្កការណ៍ស៊ីហ្គេមកាលពីឆ្នាំ១៩៥៩ ។ដោយសារសង្គ្រាមកម្ពុជា បានអាក់ខានក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍
ថ្នាក់តំបន់អស់រយៈពេល ជាង៦០ឆ្នាំមកហើយ ។
ការចូលរួមលើកទឹកចិត្តរបស់ អតីតកីឡាករ កីឡាការិនីល្បីៗ ឬ កីឡាករ កីឡាការិនីរៀមច្បងវា មានសារសំខាន់ខ្លាំងណាស់គឺវាជា
កម្លាំងជម្រុញលើកទឹកចិត្ត ដោយមិនអាចអត់បាន ៕

អត្ថបទដែលជាប់ទាក់ទង