ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ដល់ឪិកាសឲ្យកីឡាករ កីឡាការិនី ជម្រើសជាតិចេញទៅ បុណ្យចូលឆ្នាំស្ថិត ក្នងភាពចម្រូងចម្រាស់នៅឡើយ

58

ភ្នំពេញ៖ការផ្ដល់ឧិកាសដល់កីឡាករកីឡាការិនី ជម្រើសជាតិចេញទៅចូលឆ្នាំ នៅតាមផ្ទះរៀងៗខ្លួននោះ ពេលនេះកំពុងតែស្ថិត នៅក្នុងភាពប្រទាំងប្រទើសនៅឡើយទេ ។
ឯកឧត្តមស សុខាដែលជារដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡាមានប្រសាសន៍ថា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាខែមេ
សាខាងមុខនេះកីឡាករ កីឡាការិនីជម្រើសជាតិ ត្រូវបាន អនុញ្ញាតឲ្យទៅស្រុកភូមិ បន្ទាប់ពីអាក់ខានចំនួន២ឆ្នាំដោយសាកូវីដ ១៩ ហើយការ
អនុញ្ញាតិឲ្យទៅនេះធ្វើឡើង ក្រោមលក្ខខ័ន្ឌឲ្យសាមី សហព័ន្ធត្រូវតែពិនិត្យលើកីឡាករ កីឡាការិនីដែលកំពុង តែប្រមូលផ្ដុំនេះឲ្យបានខ្ពស់បំ
ផុត ។

ការពិនិត្យលើការដើរហើររបស់ ក្រុមជម្រើសជាតិព្រោះប្រភេទកីឡាមួយចំនួន ត្រូវចេញដំណើរទៅកាន់ ប្រទេសវៀតណាមចន្លោះពី
ថ្ងៃទី៩ដល់ថ្ងៃទី១៣ឧសភា ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅទីនោះ។វាកំពុងតែមានស្ថិតនៅ ក្នុងការជជែកវែកញែគ្នានៅឡើយទេ ។ពេលនេះទោះបី ស្ថានភាពកូវីដ ១៩វាហាក់ដូចជា មិនសូវបង្កឲ្យមានភាពធ្ងន់ធ្ងរនោះក៏ពិតមែន ។

ឯកឧត្តមវ៉ាត់ ចំរើនដែលជា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) ការអនុញ្ញាតិឲ្យពួកគេទៅផ្ទះ
ក្នុងអម្លុងចូលឆ្នាំខ្មែរ គឺពិតជាមានហានិភ័យខ្ពស់មែន ព្រោះប្រសិនបើគេត្រឡប់មកវិញ ដោយមានផ្ទុកមេរោគកូវី ១៩នោះយើងនឹងមានការលំ
បាកព្រោះពេលវេលាចេញ ទៅចូលរួមស៊ីហ្គេមនោវៀតណាម វាកាន់តែកៀកមែនទែនហើយ ។

លោកប៉ុន សុខដែលជាប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលជាស្ថាប័នគ្រប់គ្រង ការប្រមូលផ្ដុំនៃក្រុមកីឡាករ កីឡាការិ
នីជម្រើសជាតិនោះបាន ប្រាប់ឲ្យដឹងថា ពេលនេះ លោកកំពុងតែរង់ចាំមើល ការសម្រេចរបស់ថ្នាក់លើ ។បើថ្នាក់លើសម្រេចឲ្យបិទខ្ទប់លោក
នឹងបិទខ្ទប់បន្តដើម្បីឲ្យពួកគេហ្វឹកហាត់ បន្តតែបើសម្រេចឲ្យពួកគេទៅ ចូលឆ្នាំនៅផ្ទះនោះ លោកក៏សម្រេចតាមដែរ ។
ទោះជាយ៉ាងណាក៏លោក ទទួលស្គាល់ថាវាអាចនឹងជួបហានីភ័យមែន ហើយព្រោះពេលវេលា សម្រាប់ចេញទៅប្រទេសវៀតណាម
ក៏កាន់តែមកដល់កៀក មែនទែនហើយ ៕

អត្ថបទដែលជាប់ទាក់ទង