ប្តីកំណាច សម្លាប់ប្រពន្ធខ្លួនឯង ទុកឲ្យកូន៣កំព្រា
ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ជាប្តី បានសម្លាប់ប្រពន្ធខ្លួនឯង បានចេញមុខសារភាពប្រាប់សមត្ថកិច្ច នៅឯខេត្តពោធិ៍សាត់ ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីរវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលនៅចំណុចបន្ទប់ជួលលេខ០៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈសមត្ថកិច្ចខេត្តពោធិ៍សាត់ បានផ្តល់ព័ត៌មានតាមចំលើយសារភាពរបស់ជនសង្ស័យថា បានសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីរថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ០៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា, ជនសង្ស័យមានឈ្មោះ រ័ត្ន វិជ្ជា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអុីនធឺណេត ស្នាក់នៅចំណុចកេីតហេតុខាងលេី។ ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ាង សុជាតិ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមេដោះ (មេីលកូនឱ្យគេ) ស្នាក់នៅ ជាមួយម្តាយ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា តាមការបំភ្លឺរបស់ ម្តាយជនរងគ្រោះឈ្មោះ ថៃ គី ភេទស្រី អាយុ ៤៨ឆ្នាំ បានបញ្ជាក់ថា កាលពីរថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានទៅសុំម្តាយជនរងគ្រោះយកប្រពន្ធទៅដេីរលេងហេីយគាត់ក៏យល់ព្រម ក្រោយមកគាត់មិនឃេីញកូនគាត់មកផ្ទះវិញ គាត់បានព្យាយាមខលទៅតែទាក់ទងមិនបាន រហូតដល់ថ្ងែទី១៥ ខែមីនា ឆ្នាំ២០២២ ទេីបមានប៉ូលីសខេត្តពោធិ៍សាត់ ខលមកប្រាប់ថាកូនគាត់ត្រូវបានជនសង្ស័យជាប្តី សម្លាប់បាត់ហេីយ នៅបន្ទប់ជួលរបស់ជនសង្ស័យ។ សមត្ថកិច្ចបញ្ជាក់ថា គឺជនសង្ស័យចូលសារភាពនៅប៉ុស្តិ៍នគរបាលស្រុកក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពាក់ព័ន្ធករណីនេះ មិនទាន់ដឹងពីមូលហេតុនៃការសម្លាប់ប្រពន្ធនោះទេ ។ សមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បាននិងកំពុងឡើងទៅខេត្តពោធិ៍សាត់ ដើម្បីនាំខ្លួនជនសង្ស័យមកសាកសួរបន្តទៀត ទើបដឹងមូលហេតុច្បាស់លាស់ ។
គ្រូពេទ្យកោសលវិច្ឆ័យ ឧកញ៉ា បណ្ឌិត នង សុវណ្ណរត្ន័ បានបញ្ចាក់ថា សពពិតជាស្លាប់ដោយ សារករណីឃាតកម្មពិតប្រាកដមែន៕