ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចវ៉ៃខ្នោះបុរសជាប្តី ដែលផ្ទុះកំហឹង ជាមួយប្រពន្ធ បណ្តាលឲ្យ កូនស្លាប់

101

ខេត្តបន្ទាយមានជ័យ៖ បុរសជាប្តីស្រវឹងស្រា បញ្ចេញកំហឹង រករឿងជាមួយប្រពន្ធ យកកៅអ៊ីគប់ត្រូវកូនស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ប្រពន្ធដេកពេទ្យ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា
បុរសជាប្តីមាន ឈ្មោះ លួស ធំ ភេទប្រុស អាយុ២៨ឆ្នាំ
រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នៅមុនពេលកើតហេតុបុរសប្តីនោះ បានមកពីផឹកស៊ីនៅផ្ទះ របស់ឈ្មោះ ស្រេត ភេទប្រុស ជាមិត្តភ័ក្ត រស់នៅភូមិជាមួយគ្នាយ៉ាងសប្បាយ ស្រវឹងរៀងខ្លួនពេលដែល ផឹកសប្បាយអស់ចិត្តហើយ ក៏វិលត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះ ក៍បានឈ្លោះប្រកែកពាក្យសម្ដីគ្នាជាមួយប្រពន្ធឈ្មោះខន ខួច អាយុ ៣៨ឆ្នាំយ៉ាងខ្លាំង ឈ្លោះមិនទាន់ដឹងចាញ់ឈ្នះផង ប្រពន្ធបានបីកូនទៅ ដេកនៅក្នុងមុងជាមួយកូនស្រីបាត់ ប្តឹរឹតតែខឹង រួចក៍ទាញកៅអីជ័រវាយទៅលើប្រពន្ធ ដែលកំពុកដេក ជាមួយកូនស្រីបណ្តាលឲ្យត្រូវកូនស្រីរបស់ខ្លួន ឈ្មោះលួស ស្រីនី អាយុមួយខួបប្រាំពីរខែ មួយកៅអីជ័រ ចំសៀតផ្ការខាងស្តាំរបួសធ្ងន់ និងត្រូវម្តាយរបួសស្រាល ពេលម្តាយបាន ដឹកបញ្ជូនកូនស្រី ទៅកាន់មន្ទីរពេទ្យបង្អែកថ្មពួក និងបញ្ជូនទៅសង្គ្រោះបន្តរនៅមន្ទីរពេទ្យខេត្តសៀមរាប ក៍ត្រូវបានស្លាប់នៅមន្ទីរពេទ្យតែម្តង។

ក្រោយពីកើតហេតុ ហើយកំលាំងសមត្ថកិច្ច បានចុះទៅដល់ កន្លែងកើតហេតុ បានឃាត់ខ្លួនប្តី យកមកអធិការស្រុកថ្មពួក ដើម្បីសួរដើមរឿង និងបញ្ជូនមក ស្នងការខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូន ទៅតុលាការខេត្តនៅល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ៕

អត្ថបទដែលជាប់ទាក់ទង