ទីក្រុងគៀវ ជិតបែកហើយ?
ទីក្រុងគៀវ ៖ គេរំពឹងថាប៉ុន្មានថ្ងៃទៀតនេះទីក្រុងគៀវ ឬរដ្ឋធានីនៃប្រទេសអ៊ុយក្រែននឹងបែកហើយ គឺកងទ័ពរុស្សីនឹងមានជ័យជនះទាំងស្រុងនៅអ៊ុយក្រែន។
BBCបានផ្សាយថាកងអ័ពរុស្សី បានវាយប្រហារតាមអាកាសដើម្បីបំផ្លាញទីតាំងសំខាន់ក្នុងរដ្ឋធានីគៀវរួមមានស្ថានីយរថភ្លើងនិងអគារស្នាក់នៅធំៗ។កងទ័ពរុស្សីបានឡោមព័ទ្ធរដ្ឋធានីគៀវគ្រប់ច្រកហើយ តែមិនប្រញាប់ប្រញាល់វ៉ៃចូលទេ ព្រោះត្រូវការទុកពេលវេលាអោយប្រជាជនអ៊ុយក្រែន ពិសេសជនជាតិអ៊ុយក្រែនឈាមជ័រជ្វីសអាចភៀសខ្លួនចេញពីអ៊ុយក្រែនទៅក្រៅប្រទេសបាន។
ម្យ៉ាងទៀតរុស្សីត្រូវការអោយកងទ័ពអ៊ុយក្រែនទម្លាក់អាវុធចុះចូលឬត្រឡប់ទៅផ្ទះសម្បែងចុះ។ ប៉ុន្តែបញ្ហាគឺពួកទាហានស៊ីឈ្នួលបរទេសដែលសហរដ្ឋអាមេរិចនិងណាតូ បញ្ជូនចូលមករាប់ពាន់នាក់ដើម្បីប្រយុទ្ធអុកឡុកកងទ័ពរុស្សី ព្រោះពួកនោះយកប្រជាជនអ៊ុយក្រែនជារនាំង ការពារខ្លួនវា និងមិនងាយទម្លាក់អាវុធងាយៗឡើយ។
នរណាៗតាមដានពត៍មានពីបណ្តាញពត៍មានរបស់ពួកលោកខាងលិច គឹទទួលបាននូវពត៌មានភាគច្រើនភូតកុហកពីសង្រ្គាមនៅអ៊ុយក្រែននេះ ព្រោះលោកខាងលិច ចង់បង្កើតអោយមានរូបភាពអាក្រក់ដល់កងទ័ពរុស្សី ទម្លាក់រូបភាពថាទាហានរុស្សី សាហាវ យង់ឃ្នង កាប់សម្លាប់ជនសុីវិលអ៊ុយក្រែន។ល។
និងថាកងទ័ពអ៊ុក្រែនអាចតតាំងរុស្សីបានជាដើម។
ការពិតកងទ័ពរុស្សីបានកំណត់គោលដៅវាយប្រហារលើមូលដ្ឋានយុទ្ធសាស្រ្តរបស់កងទ័ពអ៊ុយក្រែនជាស្រេចហើយ និងបានបំផ្លាញមូលដ្ឋានយោធាអ៊ុយក្រែនជាង៣០០០កន្លែង ធ្វើអោយកងទ័ពអ៊ុយក្រែនមិនមានសមត្ថភាពតតាំងរុស្សីបាន ដូចពត៌មានលោកខាងលិចផ្សាយទេ។
កងទ័ពអ៊ុយក្រែនមានប្រមាណ៦០,០០០នាក់ស្ថិតនៅភាគខាងកើតប្រទេស ត្រូវកងទ័ពរុស្សីឡោមព័ទ្ធនិងកាត់ផ្តាច់ប្រព័ន្ធដឹកជញ្ជូន ស្បៀងអាហារនិងសព្វាវុធតាំងពីអើយ រង់ចាំតែកម្ទេច។
អ្វីដែលរុស្សីត្រូវការបោសសំអាតពេលនេះគឺពួកណេអូណាសុី និងទាហានសុីឈ្នួលដែលអាមេរិចនិងណាតូបញ្ជូនមក អោយរលាយអស់។
បញ្ហាសំខាន់បំផុតដែលយើងត្រូវសម្លឹងមើលបន្តគឺបន្ទាប់ពីក្រុងគៀវ បែកហើយ ថាតើតួកំប្លែងZelenskyប្រធានាធិបតីអ៊ុយក្រែននោះនៅសល់អ្វីទៀត? សហរដ្ឋអាមេរិច អង់គ្លេស និងណាតូនឹងគាំទ្រអោយតួកំប្លែងនោះបង្កើតរដ្ឋាភិបាលនីរទេស ដែលមុននេះអាមេរិចកំពុងរៀបចំផែនការអោយទៅបង្កើតនៅប្រទេសប៉ូឡូញ ឬនៅអង់គ្លេស។
ក្នុងពេលជាមួយគ្នានោះរុស្សីក៏នឹងមិនប្រញាប់អោយអ៊ុយក្រែនបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នដែរ ព្រោះត្រូវការរៀបចំរក្សាសន្តិសុខ សណ្តាបធ្នាប់ សិន។
គេវិភាគថាដោយសារតែប្រព័ន្ថសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិចនិងអឹរ៉ុបមានតែបំណុល ហើយប្រព័ន្ធរូបីយបណ្ណ ក៏រង់ចាំតែរលាយដោយសារអតិផរណា និងមិនអាចប្រកួតប្រជែងជាមួយចិនបាន ទើបលោកខាងលិចរកមធ្យោបាយបំផ្លាញរុស្សីដោយប្រើអ៊ុយក្រែនជានុយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍និងកសាងអំណាចតថ្លៃមួយសម្រាប់ខ្លួនឯង ក្នុងការកសាងរបបថ្មីថ្មីមួយក្នុងNew World Order៕