នាយករដ្ឋមន្ត្រីសហភាពអឺរ៉ុប ៣រូបធ្វើដំណើរទៅទីក្រុងគីវជួបលោក Zelenskyy
បរទេស ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ, សាធារណរដ្ឋឆែក និងស្លូវេនីបានធ្វើដំណើរទៅកាន់រដ្ឋធានីគីវប្រទេសអ៊ុយក្រែន ដែលកំពុង មានការប្រយុទ្ធគ្នា និងបានជួបជាមួយ ប្រធានាធិបតីលោក Volodymyr Zelenskyy កាលពីថ្ងៃអង្គារក្នុងការបង្ហាញការគាំទ្រ ចំពោះប្រទេសអ៊ុយក្រែន ខណៈមានការបាញ់ផ្លោងដោយយោធារុស្ស៊ីបាន ខិតចូលកាន់ តែជិតកណ្តាលទីក្រុង។
មេដឹកនាំទាំងបីបានធ្វើដំណើរតាមរ ថភ្លើងរយៈពេល ច្រើនម៉ោង ទោះបីជាមានការព្រួយបារម្ភនៅ ក្នុងសហភាពអឺរ៉ុប អំពីហានិភ័យសុវត្ថិភាព នៃការធ្វើដំណើរនៅក្នុងតំបន់ សង្គ្រាមក៏ដោយ៕