ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី កំពុងស្តារអាងស្តុកទឹក៥កន្លែងនៅក្រោមសួនច្បារមាត់ទន្លេ បាន៨០% គ្រោងបញ្ចប់នៅសប្តាហ៍ក្រោយ

78

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាព ស្តារ អាងស្តុកទឹកទាំង៥កន្លែងនៅក្រោមសួនច្បារមាត់ទន្លេ ដែលគិតមកដល់ថ្ងៃ១៦ មីនា២០២២នេះ ក្រុមការងាររបស់អង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានស្តារសម្រេចបានប្រមាណ៨០%ហើយ ដោយគ្រោងនឹងស្តារបញ្ចប់នៅសប្តាហ៍ក្រោយ។

លោកម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅរសៀលថ្ងៃទី១៦មីនានេះថា ៖ ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បានធ្វើសកម្មភាពស្តារ
អាងស្តុកទឹកទាំងអស់ចំនួន៥អាង ដែលក្នុងនោះ នៅក្រោមសួនច្បារមាត់ទន្លេមាន៤អាង(ក្រោមសួនច្បារមុខផ្សាចាស់,ផ្សារកណ្ដាល,ព្រះគម្លង់,ក្នុងសាលចតុមុខ) និងនៅក្រោមសួនច្បារមុខរដ្ឋសភាចាស់១អាង ។
លោកម៉ែន សុខខេន បានបញ្ជាក់ផងដែរថា៖ ជាទូទៅការងារស្តារអាងស្តុកទាំង៥នេះ ប្រើ រយៈពេលពី៤ទៅ៦សប្ដាហ៍ ពោលគឺអាស្រ័យទៅតាមបរិមាណភក់ដែលមាននៅក្នុងអាង។ លោកបន្តទៀតថា ការិយាល័យលូទឹក បានចាប់ផ្ដើមស្តារ អាងទាំង៥នេះ កាលពីថ្ងៃ ១០កុម្ភៈ២០២២ ហើយបើគិត មកដល់ថ្ងៃ១៦ មីនា២០២២នេះ សម្រេចបាន៨០% ហើយនិងគ្រោងស្តារបញ្ចប់នៅសប្តាហ៍ក្រោយ៕

 

អត្ថបទដែលជាប់ទាក់ទង