ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការហ្វឹកហាត់បិទខ្ទប់ គឺជាការលុតដំខ្លួន និងការលះបង់

285

ភ្នំពេញ៖ជម្រំហ្វឹកហាត់បិទខ្ទប់គឺជាកន្លែងត្រូវប្រមូលផ្ដុំ ធ្វើការលុតដំខ្លួននិងជាកន្លែងលះបង់ ដ៏ធំធេងរបស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិដែលត្រៀម ចូលរួមប្រកួតស៊ីហ្គេមនៅចំពោះមុខចំនួន២លើក ។
នេះជាការលើកឡើង របស់ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ
រៀបចំស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ ។

ឯកឧត្តមបានចាត់ទុកថា កន្លែងហ្វឹកហាត់បិទខ្ទប់
មិនដូចកន្លែងធម្មតា ឬ ដូចហ្វឹកហាត់នៅផ្ទះរបស់ ខ្លួនឯងផ្ទាល់ឡើយ ។ផ្ទុយទៅវិញវាជាទី
ដែលត្រូវការភាពអត់ធ្មត់ព្យាយាម ហេតុនេះការហ្វឹកហាត់បិទខ្ទប់នេះ វាពិតជាជួបនូវការលំបាកច្រើន ។
ប្រសិនបើគ្មានបញ្ហាកូវីដ ១៩ទេនោះអ្វីៗ វាពិតជាមានភាពធូរស្រាល ច្រើនតែកូវីដវាបាន
ប្រជែងមេដាយក្រំខាន ដល់ការងារ ដែលត្រូវបោះជំហានទៅមុខរបស់យើង។តែទោះជាយ៉ាងណាក៏យើង ត្រូវតែត្រៀមខ្លួនប្រជែងយកមេដាយ ពីស៊ីហ្គេមលើកទី៣១ នាខែឧសភាឆ្នាំ២០២២
នេះហេតុនេះយើង ត្រូវតែអត់ធ្មត់ និងបន្តហ្វឹកហាត់ សម្រួច បច្ចេកទេសឲ្យមានគុណផល កាន់តែល្អ ។ប្រជាជនកម្ពុជាចំនួន១៦លាននាក់កំពុងផ្ដល់ក្ដីរំពឺងលើកីឡាករ កីឡាការិនីជម្រើសជាតិនេះហើយ ។

ឯកឧត្តមស្នើឲ្យលោកគ្រូ អ្នកគ្រូ ដែលជាជនគំរូ នៅក្នុងការដឹកនាំកីឡាករ កីឡាការិនីជម្រើសជាតិត្រូវផ្ដល់ ការលើកទឹកចិត្ត ជូនដល់ពួកគាត់។ ភារកិច្ចរបស់លោកគ្រូ អ្នកគ្រូ គឺការផ្តល់នូវចំណេះជំនាញ ឲ្យបានខ្ពស់ហើយចំណេះជំនាញ ខាងផ្នែកកីឡាកម្រិតខ្ពស់ វាខុសពីចំណេះជំនាញកីឡាធម្មតា ដោយជំនាញកីឡាកម្រិតខ្ពស់ ត្រូវការការសិក្សាស្រាវជ្រាវ ការធ្វើទំនើបកម្មបច្ចេកទេស និងការគោរពវិន័យ ក្រមសីលធម៌ ឲ្យបានខ្ពស់ផងដែរ។ ជាមួយគ្នានេះការជំរុញទឹកចិត្ត របស់គ្រូបង្វឹកសម្រាប់កូនក្រុមខ្លួនឯង គឺជារឿងសំខាន់ដូចគ្នា
ទៀតផង ដើម្បីបណ្តុះឆន្ទៈហ្វឹកហាត់ ឲ្យបានមុតស្រួច។
ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់យ៉ាងដូច្នេះថា លោកគ្រូ អ្នកគ្រូបង្វឹកមិនអាច មិនរឹងមាំ ហើយក៏មិនត្រូវធ្វើឲ្យកីឡាករ កីឡាការិនី មានសតិអារម្មណ៍ មិនរឹងមាំតាមលោកគ្រូ អ្នកគ្រូនោះដែរ។

ពាក្យសម្តីរបស់គ្រូ ក្នុងភាពអវិជ្ជមាន នឹងជះឥទ្ធិពលទៅ ដល់កីឡាករ កីឡាការិនី។ ដូច្នេះ គ្រូត្រូវមានភាពវិជ្ជមាន នៅក្នុងចិត្តសាស្ត្ររបស់ខ្លួន ដោយភាពវិជ្ជមាន គឺការតស៊ូ។ ការដឹកនាំរបស់គ្រូបង្វឹកគឺជាការកំណត់ វាសនាក្នុងការផ្តល់ក្តីសង្ឃឹម ដល់អត្តពលិកជម្រើស
ជាតិ។ជាមួយគ្នានោះឯកឧត្តមក៏ជំរុញ ឲ្យគ្រូបង្វឹកគ្រូជំនួយបន្តការអប់រំ ប្រកបដោយស្មារតីមោះមុត ដើម្បីលើកកម្ពស់ ដល់ការហ្វឹកហាត់ សម្រួចគុណផលកីឡាកម្រិតខ្ពស់ ឲ្យកាន់តែខ្លាំងក្លា ក្នុងការប្រកួតប្រជែងមេដាយ ពីស៊ីហ្គេម២០២២ក៏ដូចជា ស៊ីហ្គេម២០២៣ ជាប្រវត្តិសាស្ត្រដំបូង
របស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង