ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះរញ្ជួយដីកម្រិត៧,៣រិចទ័រ បានវាយប្រហារ ឆ្នេរសមុទ្រភាគឦសាន របស់ជប៉ុន បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង៩៤នាក់ទៀតរងរបួស

301

បរទេស ៖ ហេតុការណ៍មួយនេះ ធ្វើឱ្យគេនឹករលឹកដល់​ការ​រញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានកើតឡើងនៅ តំបន់ដដែលនេះ​ កាលពីជាង​មួយ​ទសវត្សរ៍​មុន​។

បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) នៅថ្ងៃទី១៦ ខែមីនា ការរញ្ជួយដី​បានកើតឡើង​នៅ​ជម្រៅ​៦០គីឡូម៉ែត្រ និងក្នុងចម្ងាយ៥៧គីឡូម៉ែត្រ ពីឆ្នេរសមុទ្រទីក្រុងហ្វូគូស៊ីម៉ា ខេត្តហ្វូគូស៊ីម៉ា ដែលនៅភាគឦសានជប៉ុន។​ ទន្ទឹមនេះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យជប៉ុនបានបញ្ជាក់ថា មាន​ការឆាបឆេះមួយចំនួនកើតឡើង ហើយប្រជាជន២នាក់បានស្លាប់ និងមនុស្សជាង៩៤នាក់​រងបាន​រង​របួស ក្នុងនោះមនុស្ស៤នាក់បានរងរបួសធ្ងន់។

បើតាមទីភ្នាក់ងារព័ត៌មាន AP ក្រុមហ៊ុនថាមពលអគ្គិសនី Utility Tokyo អះអាងថា ភា្លមៗក្រោយការរញ្ជួយដី ផ្ទះប្រហែល២លានខ្នងគ្មានអគ្គិសនីនៅថ្ងៃទី១៦ ខែមីនា។ ទោះជាយ៉ាងណា ខណៈការផ្គត់ផ្គង់ចាប់ផ្ដើមដំណើរការបន្តបន្ទាប់ ក្រុមហ៊ុនផ្គត់ផ្គង់​ថាមពល​អគ្គិសនីមួយទៀត Tohoku បញ្ជាក់ថា ផ្ទះ​ប្រហែល៣៨,៥០០ខ្នង នៅ​តែ​គ្មាន​ភ្លើង​ប្រើប្រាស់នៅព្រឹក​ថ្ងៃទី១៧ ខែមីនា (ម៉ោងនៅជប៉ុន)។

អត្ថបទដែលជាប់ទាក់ទង