ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀងមួយមេយ៉ាងធំ នៅក្រុងបាត់ដំ​បង​សមត្ថកិច្ចនគរបាល ដេញចាប់បា​ន​អ្នកលេងភ្នាល់ទឹក​ភ្លៀងចំនួន១៦នាក់​ ចាត់ការតាមផ្លូវច្បាប់

46

បាត់ដំ​បង ៖ អនុវត្ត​តាម​បទបញ្ជា​របស់លោក ឧត្ដម​សេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់​លោក​ វរ​សេ​នី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង ផែនការងារ​ន​គរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះ​រាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបងផងនោះ​កាលពីថ្ងៃទី​ ១៦​ ខែ​ មី​នា​ឆ្នាំ​២០២២​លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ រួម​ជាមួយកម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​ទឹក​ភ្លៀង​)​ចំនួន​ ០២​ ទីតាំង​ផ្សេងគ្នា​ នៅ​ក្នុង​ក្រុងបាត់​ដំបង​ដែលក្នុងនោះគឺ៖

-ទីតាំង​ទី១​ ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃកូនសេក​ សង្កាត់​អូរចារ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ នាំខ្លួន​មនុស្ស​ចំនួន​ ០៧​ នាក់​ ។

-ទីតាំង​ទី២​ ស្ថិតនៅ​ក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ នាំខ្លួន​មនុស្ស​ចំនួន​ ០៩​ នាក់​ ដោយនាំមក​កាន់​ស្នងការដ្ឋាន​ នគរ​បាលខេត្តបាត់ដំបង​ ធ្វេីការសាកសួរស្រាវជ្រាវ។

-វត្ថុតាងដកហូត​រួម​មាន​ ៖​
-​ វិទ្យុ​ទាក់ទង​ចំនួន​ ០៦​ គ្រឿង​
-​ ទូរសព្ទ័​ដៃ​ ចំនួន​ ២៥​ គ្រឿង​
-​ រថយន្ត​ចំនួន​ ០៤​ គ្រឿង​
-​ ម៉ូតូ​ចំនួន​ ០៨​ គ្រឿង​
-​ ម៉ូតូ​កង់​បី​ឥណ្ឌា​ ចំនួន​ ០១​ គ្រឿង​
-​ កង់​ ចំនួន​ ០១​ គ្រឿង​ ។

សូ​មជម្រាបជូនថា​ នៅពេលលេចឮនូវករណីអ្នក​ញៀនល្បែងទឹកភ្លៀង​មានសកម្មភាពលេងនោះ​ លោកឧត្តមសេនីយ៍ទោ​ សាត​គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបា​ត់​ដំបង ​បានដាក់​ បទបញ្ជាដល់ផែនជំនាញ រួមទាំងអធិការនគរបា​លក្រុង​បាត់ដំបង ធ្វេីការស្រាវជ្រាវ​ ដែលក្នុង​នោះ​អ្នកលេងមិនបាន ប្រមូលផ្តុំគ្នានៅ​ ចំណុចពី​មុននោះទេ​ គឺគាត់បានបំប្លែង​រូបភាព ទៅកាន់ទី​តាំងផ្សេងៗ ដែលស្ថិតនៅឆ្ងាយពីទី​ប្រជុំជន​ ហេីយបែងចែករូបភាពតូចៗ។

នៅទីបំផុតក្នងថ្ងៃទី១៦​ខែ​ មីនា​ឆ្នាំ​២០២២​ ជាថ្ងៃដែលផ្ទៃមេឃ មានសភា​ព​អួរអាប់ខ្លាំងក្នុងក្រុងបា ត់ដំបង​ អ្នក​លេងទឹកភ្លៀងក៏ ផ្តេីមបង្ហាញតម្រុយ​នៅ​មូលដ្ឋានខាងលេី​ហេីយសមត្ថកិច្ចតាមចាប់​បាន​លេីចំនួន០២គោលដៅខាងលេី។

ជាមួយនឹងការសាកសួររបស់ សមត្ថកិច្ចបានឱ្យដឹងថា​ អ្នកលេងគេបាន​ ប្តូរយុទ្ធវិធីហេីយពោលគឺគ្មានមេ​ គ្មានកូនអ្វីទេ​ ឱ្យតែណាត់គ្នាត្រូវគេ ផ្តេីម​ភ្នាល់តែម្តង​ ពិសេសនៅពេលដែល​ ស្ថានភាព​មេឃចង់​ភ្លៀង​ ។ ជាក់ស្តែងនៅក្នុងករណីខាងលេីនេះ​ អ្នកលេងគេបានណាត់គ្នា​ យកសំយាបបង្គន់អនាម័​យ​សាធារណៈមួយនៅ ចំណតរថយន្តផ្សារបឹងឈូក ធ្វេីជាទីតាំងភ្នាល់​ នៅ​ពេលណាដំណក់ទឹក​ភ្លៀងស្រក់ចុះពីសំយាប​នោះដល់ដីគេយក ជាបានការក្នុងការភ្នាល់។

អ្នកលេងល្បែងភ្នាល់ទឹកភ្លៀងទាំង១​៦នាក់ និងវត្ថុតាងផង​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បានកសាងសំណុំរឿង​ ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់ហេីយ ៕

អត្ថបទដែលជាប់ទាក់ទង