ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារស្ថានីយ៍ថ្លឹង រថយន្តអចល័ត​ អូរពោធិ-ព្រះវិហារ​ ធ្វេីការពិន័យរថយន្ត១គ្រឿង ដឹកជញ្ជូនលេីសទម្ងន់កំណត់

137

ព្រះវិហារ៖ រថយន្ត១គ្រឿងទៀតត្រូវបានក្រុមការងារស្ថានីយ៍ថ្លឹងរថយន្តអចល័តអូរពោធិព្រះវិហារធ្វេីការពិន័យទៅតាមច្បាប់បន្ទាប់ពីរកឃេីញដឹកជញ្ជូនលេីសទម្ងន់កំណត់។

  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ នៅថ្ងៃទី ១៧ខែមីនា ឆ្នាំ២០២២នេះ ស្ថានីយថ្លឹងរថយន្ដអចល័តអូរពោធិ៍ព្រះវិហារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបន្តឃាត់រថយន្ដដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ០១គ្រឿងទៀត(ដឹកខ្សាច់)។ដោយអនុវត្តន៍ទៅតាមច្បាប់ក្រុមការងារបានធ្វើការផាកពិន័យនិងឲ្យផ្ទេរទំនិញដែលលើសចេញជាមួយនឹងការធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

   លោកសំ លាងទ្រី បានសូមបងប្អូនចូលរួមថែរក្សាផ្លូវជាតិរបស់យេីងប្រយោជន៍ឲ្យការប្រេីប្រាស់បានយូរអង្វែងនិងសូមមេត្តាបញ្ឈប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទលេីកទម្ងន់កំណត់តទៅទៀត៕

 

                                 

អត្ថបទដែលជាប់ទាក់ទង