កម្លាំងអាវុធហត្ថ ឃាត់ខ្លួនមេខ្យល់ម្នាក់ នាំពលករទៅរកការងារធ្វើនៅប្រទេសថៃ
បន្ទាយមានជ័យ : មេខ្យល់ម្នាក់ នាំពលករទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៨ ឆ្នាំ ២០២២
ក្នុងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានចុះល្បាតក្នុងភូមិសាស្ត្រភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្រាប់តែបានឃើញមានរថយន្ត១គ្រឿង ម៉ាកNISSANFROTIER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2B-3443 ដឹកមនុស្សប្រុស ស្រី ជាច្រើននាក់ ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានប្រាប់ឲ្យដឹងថា មនុស្យជិះក្នុងរថយន្តនោះមានគ្នាចំនួន១៤នាក់ ក្នុងស្រ្តីចំនួន៥នាក់់ និងអ្នកបើករថយន្ត១នាក់ ជាមេខ្យល់ ។
ក្រោយពីកម្លាំងជំនាញសាកសួរពលករទាំង១៣នាក់នោះបានឲ្យដឹងថា ពួកខ្លួនមកពីបណ្ដាខេត្តផ្សេងៗគ្នាបានធ្វើការទំនាក់ទំនងនិងមេខ្យល់ ជាអ្នកបើករថយន្ត ដើម្បីឲ្យនាំពួកខ្លួនឆ្លងដែនទៅប្រទេសថៃរកការងារធ្វើ។
ចំណែកមេខ្យល់មានឈ្មោះ លឿម បូរី ភេទប្រុស អាយុ៤០ឆ្នាំ រស់់់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានសារភាពថាខ្លួនពិតជាបានដឹកពលករទាំងអស់បម្រុងឆ្លងដែន ទៅរកការងារនៅប្រទេសថៃម៉ែន។
ពលករទាំង១៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថដឹកតាមរថយន្តបញ្ជូនទៅធ្វើតេស្តរហ័ស នៅមណ្ឌលសុខភាពស្រុម៉ាឡៃដើម្បីរកមេរោគកូវីដ-១៩ បើសិនអវិជ្ជមានអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ដោយឡែកបើវិជ្ជមាន ត្រូវនៅសម្រាកព្យាបាលសិន ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេខ្យល់នឹងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមច្បាប់៕