ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របាយការណ៍នាយបេសកកម្ម ស៊ីហ្គេមកម្ពុជា ពីទីក្រុងហាណូយ

50

ភ្នំពេញ៖នាយបេសកកម្មសម្រាប់ការប្រកួត កីឡាស៊ីហ្គេមលើកទី៣១ របស់កម្ពុជាឯកឧត្តមវ៉ាត់ ចំរើន បានថ្លែងប្រាប់ពីទីក្រុងហាណូយ មកថា កិច្ចប្រជុំរបស់នាយបេសកកម្ម នៃបណ្ដាប្រទេសអាស៊ាន ដែលកំពុងតែធ្វើនៅទីក្រុងហាណូយ គឺជជែកគ្នាដោយសង្កត់ធ្ងន់ ទៅលើការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ពីថ្ងៃទី១២ដល់២៣ឧសភា ។
កិច្ចប្រជុំដែលធ្វើឡើងក្រោមការ ចូលរួមពីសំណាក់ឯកឧត្តមNguyen Van Hung ដែលជា
រដ្ឋមន្ត្រីក្រសួងវប្បធម៌ ទេសចរណ៍ កីលាវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ
ពិកវៀតណាមបាន បើកកិច្ចប្រជុំដោយផ្ទាល់ និង តាមអនឡាញជាមួយ បណ្ដានាយបេសកកម្មដែលជាសមាជិកអាស៊ាន ។

ក្នុងកិច្ចប្រជុំនេះបានធ្វើនូវបទបង្ហាញ អំពីការស្នាក់នៅ ហូបចុក ការដឹកជញ្ជូន ការទទួលបដិសណ្ឋារកិច្ច រួមជាមួយវិធានការទប់ស្កាត់ជម្ងឺកូវីដ ១៩ព្រមទាំងបង្ហាញអំពីទី
លានសម្រាប់ដំណើរការ ប្រកួតទៀតផង ។
ឯកឧត្តមវ៉ាត់ ចំរើនបានចាត់ទុកថា ការប្រជុំនាយបេសកកម្មនេះ សំខាន់ខ្លាំងណាស់ដើ
ម្បីឲ្យថ្នាក់ដឹកនាំនៃគណៈកម្មកាជំនាញ របស់គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានសិក្សាស្វែងយល់ពីវិធាននៃការរៀបចំ ស៊ីហ្គេមបន្តវេនលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា ។

ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ដំណើរការអនុវត្តន៍រៀបចំស៊ីហ្គេមការ
ផ្លាស់ប្ដូរយោបល់គ្នា ពិសេសការថែរក្សាកីឡាករ កីឡាការិនីក្នុងពេលប្រកួត ។ក្នុងករណីមានកីឡាករ ឬ កីឡាការិនីកើតជម្ងឺកូវីដ ១៩ក្នុងអម្លុងពេលប្រកួត ត្រូវព្យាបាលយ៉ាងម៉េចហើយត្រូវ ហាមឃាត់របៀបណាខ្លះ ?​ នេះជាបញ្ហាសំខាន់ៗត្រៀមយកមកអនុវត្តន៍ក្នុងស៊ីហ្គេមលើកទី
៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។

ឯកឧត្តមនាយបេសកកម្មរបស់កម្ពុជា បានអះអាងថា ភាគីវៀតណាមបានស្វាគមន៍ ប្រតិភូទាំងអស់យ៉ាងយកចិត្តទុកដាក់ ។កិច្ចប្រជុំថ្ងៃដំបូងបាន ទទួលលទ្ធផលល្អម្ចាស់ផ្ទះវៀត ណាមបានលើកទឹកចិត្ត ដល់បណ្ដាប្រទេសក្នុង តំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ចុះឈ្មោះឲ្យបានរួសរាន់ព្រោះការចុះ ឈ្មោះត្រូវ បានពន្យាររហូតដល់ថ្ងៃទី៣១មីនាទើបបិទបញ្ជី ។ម្ចាស់ផ្ទះក៏
បានស្នើដល់បណ្ដាប្រទេស ទាំងអស់ជួយជម្រុញឲ្យ ស៊ីហ្គេមលើកទី៣១ បានទទួលលទ្ធផលល្អ ។

សូមបញ្ចាក់ថា កាលពីរសៀលថ្ងៃទី១៨មីនាក៏មានកិច្ច ពិភាក្សាគ្នាលក្ខណៈជំនាញ បច្ចេកទេសរវាងគណៈកម្មាធិការរៀបចំ ការប្រកួតស៊ីហ្គេមវៀតណាម និងក្រុមប្រតិភូគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមកម្ពុជា( CAMSOC)។

ឯកឧត្តមវ៉ាត់ ចំរើន វាយតម្លៃខ្ពស់ ចំពោះការខិតខំ របស់ក្រុមប្រតិភូកម្ពុជា និងសង្ឃឹមថា ការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មជា ប្រវត្តិសាស្ត្រនេះ ដើម្បីយកទៅអនុវត្តស៊ីហ្គេម បន្តវេនឆ្នាំ២០២៣ ឲ្យទទួល បានជោគជ័យ។ អ្វីដែលពិសេសឯកឧត្តមនាយបេសកកម្ម ក៏សម្តែងការដឹងគុណ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOCនិងឯកឧត្តមបណ្ឌិត ថោង ខុនប្រធានគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា​និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ដែលបានចង្អុល បង្ហាញដល់ក្រុមប្រតិភូកីឡាកម្ពុជា នៅក្នុងបេសកកម្មដ៏មាន​ សារៈសំខាន់រយៈពេល៣ថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង