ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យចំនួន ៣៥នាក់ ទៅតុលាការ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

35

 

ព្រះសីហនុ ៖ មុខសញ្ញាពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ចំនួន ៣៥នាក់ នៅថ្ងៃទី១៩ ខែមីនានេះ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ក្រោមការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ចំនួន ១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងមានការសម្របសម្រួលផ្នែកនីតិវិធីច្បាប់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន ០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក គិត ប៊ុនធឿន មេបញ្ជាការរងស្រុក និងជាប្រធានស្នាក់ការសន្តិសុខវាលធំ ធ្វើការចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ម្តុំភ្នំពេជ្រនិល)។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣៥នាក់ (ស្រី ០១នាក់) ជាជនជាតិខ្មែរ។

ចាប់យកវត្ថុតាងរួមមាន: ១/ ម្សៅសថ្លា ចំនួន ៦៨ កញ្ចប់ ,​ ២/ ថ្នាំ គ្រាប់ ពណ៌ក្រហម ១០គ្រាប់ , ៣/ ខ្សៀ សម្រាប់ជក ០៥ , ៤/ ដបសម្រាបជក់ ០៤ , ៥/ ថង់ច្រកមួយចំនួន , ៦/ កន្រ្តៃ ០៣ , ៧/ អាវុធខ្លី K59 លេខ : ៣៧២៧ ០១ដើម , បង់ ០១ , គ្រាប់ ០៦គ្រាប់ , ៨/ ម៉ូតូ ១០គ្រឿង ,
៩/ ទូរស័ព្ទដៃ ១៣គ្រឿង , ១០/ POWER BANG ០២គ្រឿង , ១២/ ដាវ ០១ដើម , ១៣/ កាំបិតបុ័ងតោ ០១ , ១៤/ ប្រាក់ រៀល ១២០,០០០រៀល ។

សូមជម្រាបជូនថា÷ កន្លងមកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការបង្រ្កាបមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្ត បានជាច្រើនករណី ហើយជនសង្ស័យដែលឃាត់ខ្លួន តែងឆ្លើយប្រាប់ថា គ្រឿងញៀន គឺបានទិញពីទីតាំងខាងលើ មកដល់ពេលនេះកម្លាំងសមត្ថកិច្ចយើង បានពន្លាតសមត្ថកិច្ចដែនដី ចុះបង្រ្កាបតែម្តង។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យ ជំនាញកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង