ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយប្រើប្រាស់ ជាបណ្តោះអាសន្ន ការធ្វើចរាចរយានយន្ត លើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅតទៅ

304

ភ្នំពេញ៖នៅវេលាម៉ោង ១៧:៣០នាទី នាថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្នការធ្វើចរាចរយានយន្តលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅតទៅ ។

នៅខណៈនេះ ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានសាងសង់បញ្ចប់ ១០០ភាគរយ។

សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញ ធ្វើចរាចរដោយសេចក្តីរីករាយ និងសុវត្ថិភាព ។
គួរបញ្ជាកថាកាលពីថ្ងៃទី១៤ខែ មីនាឆ្នាំ២០២២ កាលពីពេលរចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញគឺដើម្បីជំរុញការងារដែលនៅសេសសល់ឲ្យបានរួចរាល់ក្នុងរយៈពេល ០៥ថ្ងៃ ទៀតដើម្បីសុំគោលការណ៍បើកប្រើប្រាស់ជាបណ្ដោះអាសន្ននិងពិនិត្យមើលស្ថានភាពនៃការដាក់ទីតាំងវេទិកាបើកសម្ពោធស្ពានអាកាសនេះជាផ្លូវការក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែននាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង