ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទាត់ស៊ីហ្គេមនៅវៀតណាម អនុញ្ញាតឲ្យចុះឈ្មោះអត្តពលិក លើសពី២០នាក់

49

ហាណូយ៖សម្រាប់ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលនឹងធ្វើនាខែឧសភាខាងមុខនេះ ការប្រកួតកីឡាជាក្រុមពិសេសបាល់ទាត់ បុរសនិងនារីកំពុង តែស្នើសុំឲ្យមានការបន្ថែមចំនួន អត្តពលិកដើម្បីបង្ការដោះដូរ ពេលកីឡាករ ឬកីឡាការិនីមានបញ្ហាកូវីដ ១៩ ។
នេះបើតាមប្រសាសន៍ របស់ឯកឧតត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំ ស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) ដែលប្រាប់ ពីទីក្រុងហាណូយ ប្រទេសវៀតណាមមក ។
យោងតាមបទប្បញ្ញត្តិដើមពី គណៈកម្មការរៀបចំការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣១ សម្រាប់ប្រភេទកីឡាបាល់ទាត់បុរស នារីអាចចុះឈ្មោះ អត្តពលិកបានចំនួន២០នាក់ តែដោយសារក្ដីបារម្ភអំពីផលប៉ះពាល់ នៃជម្ងឺកូវីដ ១៩នោះចំនួនកីឡាករ កីឡាការិនីដែល បានចុះឈ្មោះចូល រួមប្រកួតអាចនឹងត្រូវបង្កើនចំនួន ។

ចំណុចសំខាន់នៃការប្រជុំនាយបេសកកម្ម គឺអង្គប្រជុំបានពិគ្រោះគ្នា អំពីបញ្ហាកូវីដ ១៩
សម្រាប់ការប្រកួតកីឡា ជាក្រុមដូចជាបាល់ទាត់ជាដើម។សំណើប្រទេសជាច្រើន គឺសុំឲ្យម្ចាស់ផ្ទះជួយ បង្កើនចំនួនកីឡាករ កីឡាការិនីសម្រាប់ ប្រភេទកីឡាបាល់ទាត់ សម្រាប់បម្រុងទុកឲ្យ បានច្រើនក្នុងករណី កីឡាករ កីឡាការិនីកើតកូវីដ ១៩នៅក្នុងការ ប្រកួតគឺអត្តពលិកទាំងអស់ មិនអនុញ្ញាតិឲ្យប្រកួតឡើយ ។

កត្តានេះហើយដែលបង្កឲ្យមានការប៉ះពាល់ ដល់ប្រភេទកីឡាជាក្រុម ព្រោះកីឡាជាក្រុមគេមានបទបញ្ជា កំណត់ឲ្យកីឡាករបម្រុង ៥នាក់ ៤នាក់ ឬ ៣នាក់ប៉ុណ្ណោះ ។ ហេតុនេះប្រសិន អត្តពលិកមានជម្ងឺច្រើន អាចនឹងមាន ផលប៉ះពាល់ដល់ក្រុម ។ហេតុនេះហើយ ទើបប្រទេសជា ច្រើនសំណូមពរ សុំអនុញ្ញាតិ ឲ្យចុះឈ្មោះបានលើសពីចំនួន កំណត់គឺដើម្បីមានកីឡាករ កីឡា
ការិនីបម្រុងសម្រាប់ ផ្លាស់ប្ដូរ ។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ក្នុងសន្និសីទនេះគណៈប្រតិភូកីឡា ស៊ីហ្គេមលើកទី៣១ លោកស្រី Le Thi Hoang Yen អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាវៀតណាម ប្រាប់ថា ស៊ីហ្គេមមានគំនិតនិង ចង់បង្កើនចំនួនសមាជិក ដល់ក្រុមដែលចូលរួម ក្នុងប្រភេទកីឡាជាក្រុម រួមទាំងបាល់ទាត់ទៀតផង។

បទប្បញ្ញត្តិដំបូងស្តីពីចំនួនកីឡាករ ដែលបានចុះឈ្មោះអតិបរមា មានចំនួន២០នាក់អាចនឹងត្រូវបានកែ សម្រួលក្នុងពេលឆាប់ៗនេះ ក្នុងបរិបទនៃការរីករាលដាល ដ៏ស្មុគស្មាញនៃជំងឺកូ
វីដ១៩។
លោកស្រី Le Thi Hoang Yen បន្ដថា ស៊ីហ្គេមទី៣១ នឹងមានអត្តពលិកចូលរួមប្រមាណ ៧,០០០នាក់។បញ្ជីរាយនាមជាក់លាក់ នៃគណៈប្រតិភូត្រូវតែផ្ញើទៅ គណៈកម្មាធិការរៀបចំ ការប្រកួតនៅថ្ងៃទី៣០ ខែមីនា។
ចំពោះកីឡាឯក្តជន អត្តពលិកដែលមានវិជ្ជមាន កូវីដ-១៩ មិនអាចបន្តប្រកួតបានទេ ហើយលទ្ធផល នឹងត្រូវលុបចោល។គណៈប្រតិភូត្រូវបាន អនុញ្ញាតឲ្យជំនួសអត្តពលិក ដែលមានកូវីដ-១៩ មុនពេលចាកចេញ មកកាន់ប្រទេសវៀតណាម។
សម្រាប់កីឡាជាក្រុម អត្តពលិកដែលមានទំនាក់ទំនងជិតស្និទ្ធ នឹងកីឡាករវិជ្ជមាននៅតែត្រូវ បានអនុញ្ញាតឲ្យប្រកួតជាធម្មតា ដោយមិនដាក់ឲ្យនៅដាច់ដោយ ឡែកពីគេឡើយ ប្រសិនបើលទ្ធផលអវិជ្ជមាន។

លោកTran Van Manh អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកវៀតណាមមាន
ប្រសាសន៍ថា ការចាប់ឆ្នោតបែងចែកពូល កីឡាជាក្រុម នឹងប្រព្រឹត្តទៅ នៅដើមខែមេសា បន្ទាប់ពីគណៈកម្មាធិការរៀបចំ ការប្រកួត បិទបញ្ជី ចុះឈ្មោះគណៈប្រតិភូ។
ស៊ីហ្គេមលើកទី៣១ បាល់ទាត់បុរសចាប់ផ្ដើមប្រកួត ពីថ្ងៃទី៦ដល់២២ឧសភាវការចាប់
ឆ្នោតបែងចែកពូល ធ្វើនៅកីឡដ្ឋានViet Tri ខេត្ត Phu Tho និងធ្វើនៅកីឡដ្ឋានThien Truong ខេត្តNam Dinh វគ្គផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រធ្វើនៅកីឡដ្ឋានMy Dinh ទីក្រុងហាណូយ ៕

អត្ថបទដែលជាប់ទាក់ទង