ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ និង អាជ្ញាធរខណ្ឌមានជ័យ ចុះផ្សព្វផ្សាយ វិធានការ ទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ផ្ទះគំរូអង្គការស្កុត

304

 

ភ្នំពេញ ៖ នៅព្រឹកអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (ក្រុមគ្រូពេទ្យ ធីតា) ដឹកនាំដោយលោក ឈុន សុខា ប្រធានក្រុមការងារចុះសហគមន៍ក្រីក្រ នៃសមាគមស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន (ក្រុមគ្រូពេទ្យធីតា) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន ៥០នាក់ ចុះសួរសុខទុក្ខផ្ដល់អំណោយសម្តេច តេជោ មានដូចជា ម៉ាស់ ជែលលាងដៃ និងថ្នាំពេទ្យ នៅតាមខ្នងផ្ទះ ចំនួន២០០ខ្នងផ្ទះ ស្មើ ២០០គ្រួសារ ស្ថិតក្នុង ទូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ខណៈចុះតាមខ្នងផ្ទះនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងលោក ឈុន សុខា ប្រធានក្រុមការងារចុះសហគមន៍ក្រីក្ រនៃសមាគមស្ម័គ្រចិត្ត របស់សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ សូមទៅចាក់នៅ តាមទីតាំងដែលសង្កាត់-ខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញបានកំណត់ និងនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក តាមខណ្ឌនីមួយៗ និងសូមនាំកូនៗ ដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ទៅចាក់វ៉ាកសាំងតាមកាលបរិច្ឆេទ ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួម ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អោយបានខ្ជាប់ខ្ជួន ។

ក្នុងនោះដែរ មានការផ្តល់អំណោយ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី ត្រូវបានផ្តល់ជូនក្នុងមួយគ្រួសារ ទទួលបាន ម៉ាស់ ២ប្រអប់, ជែលលាងដៃ ៣ដប, ថ្នាំប៉ារ៉ា ១បន្ទះ និងថ្នាំកំលាំង ១បន្ទះ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង