ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌចំការមន ស្ទូចយករថយន្តTUNDRA ដែលបើកបញ្ច្រាសផ្លូវ

47

 

ភ្នំពេញ ៖ នគរបាលខណ្ឌចំការមន បានចុះទៅស្ទូចយករថយន្ត ដែលបើកបញ្ច្រាសផ្លូវ ហើយចតចោល មករក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌហើយ ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយ។

សម្រាប់បទល្មើសនេះ អ្នកបើករថយន្ត Tundra បានទទួលការរិះគន់យ៉ាងខ្លាំងពីមហាជន សង្ឃឹមថា អ្នកបើកបរទាំងឡាយ នឹងចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីសង្គមជាតិរបស់យើង កាន់តែរឹងមាំឡើង។

សូមរំលឹកថា បុរសម្នាក់អ៊ួតខ្លួនជាមន្រ្តីក្រសួង បានបើករថយន្តម៉ាកTUNDRAមួយគ្រឿង ទាំងបញ្រ្ចាសផ្លូវ រៀបទៅបុ.ករថយន្តម៉ាកSUZUKIមួយគ្រឿងទៀត ដែលបើកស្របផ្លូវ នៅពីមុខរួចចុះប្រកែកគ្នា ផ្អើលដល់អ្នករួមដំណើរ តាមដងផ្លូវស្ទះចរាចរណ៍ជិតមួយម៉ោង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាកSUZUKI ពណ៌ស្លែ ពាក់ផ្លាកលេខ ONG2002-546 បើកបរតាមបណ្តោយផ្លូវព្រះនរោត្ដម ក្នងទិសដៅពីស្ពានអាកាសក្បាលថ្នល់ សំដៅទៅវិមានឯករាជ្យ ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ មុខក្រសួងមហាផ្ទៃ ស្រាប់តែមានរថយន្តបង្កម៉ាក TUNDRA ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BQ-8073 បើកបរដោយបុរសវ័យខ្ទង់៣៥ឆ្នាំម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅបញ្រ្ចាសផ្លូវពីជើងមកត្បូង មកដល់ចំណុចកើតហេតុ បានរៀបនឹងបុករថយន្ត ម៉ាក SUZUKI នៅពីមុខ ហើយមិនព្រមងាកចេញបន្ទាប់មកម្ចាស់រថយន្ត SUZUKI បានចុះពីលើរថយន្តដើរទៅសួរថាបងដឹងខ្លួនឯង បើករថយន្តបញ្ច្រាសផ្លូវចរាចរណ៍អត់ នេះបើខ្ញុំជាន់ហ្វ្រាំងមិនទាន់វិញ មិនគ្រោះថ្នាក់ខ្ញុំទៅហើយ ក្រោយមកបុរសអ្នកបើករថយន្តបង្កស៊េរីទំនើប បានតបមកវិញថា គាត់ជាមន្រ្តីក្រសួង១រូប ហើយគាត់បត់ចូលផ្ទះឥឡូវចង់យ៉ាងម៉េច បុរសរងគ្រោះឭសំដីបែបនេះ ក៏មានអារម្មណ៍ខឹងយ៉ាងខ្លាំង រួចបានតេទូរស័ព្ទទៅប្ដឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកវាស់វែង យករថយន្តទៅរក្សាទុក និងឲ្យផ្នែកជំនាញចរាចរណ៍ធ្វើរតាមផ្លូវច្បាប់។

តែក្រោយមកក៏បុរសបើករថយន្តស៊េរីទំនើបបង្ក ចុះពីលើរថយន្តចាក់សោរត់ចូលច្រកឌៀងហែម គេចខ្លួនទៅបាត់ បន្សល់ទុកតែរថយន្តនៅកកស្ទះកណ្ដាលផ្លូវ ហើយខាងរងគ្រោះឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់។ បន្ទាប់មកក៏សមត្ថកិច្ចមូលដ្ឋាន បានទៅសុំម្ចាស់រថយន្តរងគ្រោះ សុំបញ្ចប់រឿងត្រឹម និងដោយមានតំណាងខាងរថយន្ត បង្កមកសុំអង្វរជំនួសម្ចាស់រថយន្ត រួចក៏ភាគីរងគ្រោះមិនចង់វែងឆ្ងាយ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តងទៅ៕

អត្ថបទដែលជាប់ទាក់ទង