កម្ពុជា-ជប៉ុន ចេញសេចក្តីថ្លែងការណ៍រួម ក្រោយបញ្ចប់ជំនួប រវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា-ជប៉ុន នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយកត់សម្គាល់លើបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ក្រោយបញ្ចប់ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅវិមានសន្តិភាព។