ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខា លើគម្រោងស្ដីពី “ផែនការគោល សម្រាប់ភាសាបារាំង”

41

ភ្នំពេញ៖ កិច្ចពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខាលើគម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង” ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ប៉ឺឡេ ហ្សាក់ (PELLET Jacques) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំនៃស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ដោយយល់ឃើញពីសារសំខាន់ នៃការអភិវឌ្ឍគោលនយោបាយ ភាសាបរទេសប្រកបដោយ គុណភាពនៅបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា គម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង” ត្រូវបានរៀបចំឡើង សម្រាប់អនុវត្តរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការ យ៉ាងស្អិតរមួតរវាងក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំងប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងឆ្លើយតបទៅ នឹងតម្រូវការទាំងបរិមាណ និងគុណភាព ស្របតាមកំណែទម្រង់ក្នុងវិស័យអប់រំ។

ដើម្បីធានាការបង្កើត និងការតាមដានផែនការ គោលសម្រាប់ភាសាបារាំង ក្រុមការងារទទួលបន្ទុក ភាសាបារាំងមួយត្រូវបានបង្កើតឡើងដោយស្ថិតក្រោមការតែងតាំង និងការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានសមាសភាព គណៈកម្មាធិការដឹកនាំ និងគណៈកម្មាធិការប្រតិបត្តិ។ លើសពីនេះ ស្ថាប័នហ្វ្រង់កូហ្វូនីមួយចំនួនទៀត ក៏មានទំនាក់ទំនង និងមានការចូលរួមជាមួយ ផែនការទូទៅសម្រាប់ភាសាបារាំង (ផ.គ.ប) ផងដែរ។ ពិធីនេះធ្វើឡើងនៅថ្ងៃ២១ មីនា ២០២២  ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង