ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកវាយប្រហារប្រដាប់អាវុធក្នុងប្រទេស Burkina Faso បានសម្លាប់ កងទ័ពរដ្ឋាភិបាលយ៉ាងហើចណាស់ចំនួន ១១នាក់

349
បរទេស ៖ បើតាមប្រភពពីសារព័ត៌មានReuters បានឲ្យដឹងថា ប្រភពចំនួនបួន ក្នុងកងទ័ពរដ្ឋាភិបាល បានប្រាប់សារព័ត៌មានរ៉យទ័រថា កាលពីថ្ងៃអាទិត្យកន្លងទៅ មានអ្នកវាយប្រហារប្រដាប់អាវុធ មិនស្គាល់អត្តសញ្ញាណ បានសម្លាប់ទាហាន Burkinabe យ៉ាងហោចណាស់ចំនួន ១១នាក់ និងធ្វើឲ្យរបួស ០៨នាក់ ផ្សេងទៀត នៅក្នុងការវាយប្រហារ នៅតំបន់ ភាគខាងកើតប្រទេស Burkina Faso។
តំបន់នោះស្ថិតក្នុងតំបន់មានអសន្តិសុខកាន់តែខ្លាំង ខណៈដែលក្រុមជីហាដ ដែលជាប់ទាក់ទង ជាមួយក្រុម អាល់កៃដា និងក្រុមរដ្ឋអីស្លាម ព្យាយាមបង្កើនការកាន់ កាប់ទៅលើទឹកដីក្នុងតំបន់ Central Sahel ដែលស្ថិត នៅតំបន់អាហ្រ្វិកភាគខាងលិច។
ប៉ុន្តែប្រភពទាំងនោះមិនបាន បញ្ជាក់ពីព័ត៌មានលំអិត ចំពោះការវាយ ប្រហារចុងក្រោយនេះ ហើយក៏គ្មាន ការអធិប្បាយភ្លាមៗពីរដ្ឋាភិបាលផងដែរ។
កាលពីខែមករា យោធាបានកាន់កាប់អំណាច ដោយធ្វើរដ្ឋប្រហារទម្លាក់ អតីតប្រធានាធិបតីលោក Roch Kabore ដោយបន្ទោសពីការបរាជ័យ របស់លោកក្នុងការបង្ក្រាប អំពើហឹង្សាដែលបង្ក ដោយក្រុមសកម្ម ប្រយុទ្ធអីស្លាម ដែលបានសម្លាប់ មនុស្សរាប់ពាន់នាក់ និងបង្ខំឲ្យមនុស្សច្រើនជាង ពីរលាននាក់ ចាកចេញ ពីលំនៅដ្ឋានក្នុងតំបន់ Sahel ។

 

អត្ថបទដែលជាប់ទាក់ទង