ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីដកខ្លួន ចេញពីកិច្ចចរចា ស្ដីពីសន្ធិសញ្ញាសន្តិភាព ជាមួយជប៉ុន និងបានបញ្ឈប់គម្រោងសេដ្ឋកិច្ចរួមគ្នា ពាក់ព័ន្ធនឹង ជម្លោះជុំវិញទីប្រជុំកោះគូរីល

64

 

តូក្យូ៖ រុស្ស៊ីបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចចរចាស្ដីពីសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន និងបានបញ្ឈប់គម្រោងសេដ្ឋកិច្ចរួមគ្នាពាក់ព័ន្ធនឹង ជម្លោះជុំវិញទីប្រជុំកោះគូរីល (Kuril) ជាការឆ្លើយតបទៅនឹងទីក្រុងតូក្យូដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម ប្រឆាំងទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

រុស្ស៊ី និងជប៉ុន មិនទាន់ចុះហត្ថលេខាផ្លូវការណាមួយជាមួយគ្នាទេ នៅក្រោយបញ្ចប់សង្រ្គាមលោកលើកទី២ដោយសារតែភាពជាប់គាំងលើការ ប្រទាញប្រទង់អះអាងកាន់កាប់ទីប្រជុំកោះគូរីល ដែលបច្ចុប្បន្នស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «នៅក្រោមស្ថានភាព បច្ចុប្បន្ន រុស្ស៊ីមិនមាន បំណងបន្តកិច្ចចរចា ជាមួយជប៉ុនលើសន្ធិសញ្ញាសន្តិភាពនោះទេ ដោយសារតែជប៉ុនបាន ប្រកាន់ជំហរអមិត្តដោយបើកចំហ និងព្យាយាមបំផ្លាញ ផលប្រយោជន៍នៃ ប្រទេសរបស់យើង»។

ប៉ុន្តែ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបង្ហាញការជំទាស់ យ៉ាងខ្លាំងទៅនឹងការ សម្រេចចិត្តរបស់រុស្ស៊ី ដោយចាត់ទុកថាវាជារឿង អយុត្តិធម៌ និងមិនអាចទទួល យកបានទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង